St Johnចែករំលែកចំណេះដឹងនៃការជួយសង្រ្គោះបឋមដល់និស្សិត

៣

ភ្នំពេញ៖១៣/០២/២០១៧

អត្ថបទ៖ភិន សុភី

ដោយសង្កេតឃើញថាចំនួននៃអ្នកដែលមានចំណេះដឹងក្នុងការជួយសង្គ្រោះបឋមនៅប្រទេសកម្ពុជា មិនទាន់មានគ្រប់គ្រាន់នៅឡើយ អង្គការ St John ប្រចាំទីក្រុងភ្នំពេញ បានរៀបចំកម្មវីធីចែករំលែកចំណេះដឹងទៅដល់និស្សិតក្នុងការជួយទៅដល់ជនរងគ្រោះ។

កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយបានការអញ្ជើញចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ពីកញ្ញា Lim  Han Yingដែលជាអ្នកធ្វើការស្មគ្រ័ចិត្តជាមួយ St John First Aid Missionសាំងហ្គាពួរ មានបទពិសោធន៍ធ្វើជាគិលានុបដ្ឋយិការ អស់ជាច្រើនឆ្នាំ។ ក្រោមការចូលរួមពីសំណាក់និស្សិត ប្រមាណ១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជានិស្សិតគិលានុបដ្ឋាក និង និស្សិតផ្នែកវិជ្ជសាស្ត្រ ។

បច្ចុប្បន្នការជួយសង្គ្រោះទៅដល់ជនរងគ្រោះដែលបានធ្វើឡើងដោយប្រជាពលរដ្ឋ ពុំទាន់បានត្រឹមត្រូវតាមក្បួនបច្ចេកទេសពេទ្យនៅឡើយទេ ។ ការជួយសង្រ្គោះបឋមដែលSt Johnបានបង្រៀននេះ អាចធ្វើអោយនិស្សិតយល់កាន់តែច្បាស់ ពីរបៀបនៃការថែរក្សាអ្នកជំងឺ ៧ចំនុច ក្នុងការលាងដៃអោយស្អាត ការថែរក្សារបួស ការប្រើប្រាស់ថ្នាំទៀតទាត់ និងតាមវិជ្ជបញ្ជា និងការជួយសង្គ្រោះអ្នករបួសដែលកើតឡើងជាយថាហេតុ មុននឹងបញ្ជូនអ្នកជម្ញឺទៅដល់មន្ទីពេទ្យ។

St John សង្ឃឹមថា ក្រោយពីបានពន្យល់ណែនាំពីឯកទេសហើយ និសិ្សតនឹងអាចយកបទពិសោធន៍ទាំងនេះ ទៅប្រើប្រាស់និងជួយសង្រ្គោះបឋម ដើម្បីបង្កើនការយល់ដឹងក្នុងជីវិតរស់នៅ ។ St Johnមានទស្សនវិស័យ “ចង់អោយមានអ្នកចេះជំនាញសង្គ្រោះបឋមម្នាក់ក្នុងមួយគ្រួសារទូទាំងប្រទេសកម្ពុជា

៤៥

រូបភាព៖St .John

Share This Post

Post Comment