បញ្ហាកង្វះជាតិស្ករក្នុងឈាម

Health
បញ្ហាកង្វះជាតិស្ករក្នុងឈាម
SYMPTOMS រោគសញ្ញាឬអាការៈរោគ

ភាពនឿយហត់
បញ្ហាឈឺក្បាល
ភាពងោកងុយ
បញ្ហាខ្វះការផ្តោតអារម្មណ៍
ភាពមួម៉ៅ /ឆេវឆាវ
ភាពលំបាកនៅក្នុងការគេង
ភាពវិលមុខ
ភាពរសាប់រសល់/ធ្លាក់ទឹកចិត្ត
ភាពភ្លេចភ្លាំង/វងេ្វងវង្វាន់
ការរំខានពេលសំឡឹងមើល
ការធ្លាក់ទឹកចិត្ត
កើតខ្យល់គរ
ការសុបិនអាក្រក់
មានបញ្ហាលើការំលាយអាហារ
រមាស់ត្របកភ្នែក
ខ្សោយអារម្មណ៍ផ្លូវភេទ
រាងកាយអស់កម្លាំងលែងចង់ធ្វើការ
មានភាពរារែកចិត្ត
បេះដូងដើរញាប់ខុសប្រក្រតី
ញាប់ញ័រសព្វសាច់ក្នុងខ្លួន
ភាន់ភាំងស្មារតី
បែកញើសស្អិត
ខ្យល់ដងើ្ហមមិនល្អ
មិនចង់ចូលក្នុងចំណោមគេ
មិនចូលចិត្តរាប់អានមនុស្ស
មិនចូលចិត្តរស់នៅជាក្រុម
ណែនក្នុងការដកដង្ហើម
ត្រជាក់ដៃ-ជើង
អារម្មណ៍ច្រាសច្រាល
មានភាពខ្សោះអស់កំលាំង
ដងើ្ហមខ្លី
ឆាប់បញ្ចេញកំហឹង
មិនចង់នៅកន្លែងមានពន្លឺ
ធុញនឹងសម្លេងរំខាន
ទាស់ ឬមានប្រតិកម្មចំពោះចំណី
ឈឺសាច់ដុំ
ភ័យខ្លាច
យកការយំជាដំណោះស្រាយ
អត្តចរិតនិងគំនិតអវិជ្ជមានច្រើន
អារម្មណ៍មិនប្រក្រតី ដូចអ្នកកើតជម្ងឺសសៃប្រសាទ
គិតខ្លីរឺឆាប់ច្រឡោត
កើតភាពធីងធោង
នាំឲ្យចង់ញ៉ាំតែបង្អែម
ធ្វើអ្វីមិនសូវចាំបាច៉ និងខុសទំនង
ពេញដោយទុក្ខកង្វល់
អារម្មណ៍ហោះហើរ (Dr. Jekyll& Mr. Hyde)
ក្រោកឡើងអស់កំលាំង
ដៃនិងជើង ឬខ្លួនប្រាណឈឺពេលក្រោកពីដំណេកពេលព្រឹក
អារម្មណ៏ល្អបន្ទាប់ពីម៉ោង៧ព្រឹក
ដកដង្ហើមធំ ឬកាស្ងាបច្រើន
សាច់ដុំញាក់ដោយគ្មានមូលហេតុ
មានអាការៈតឹងតែងទាំងរាងកាយនិងអារម្មណ៍
ការឡើងគីឡូរឺធាត់ពេក
មិនបានសម្រាក
ឈឺខ្នងនិងឈឺសាច់ដុំ
មានការកណ្ដាស់
មានស្នាមលើស្បែក
និយាយញ័រៗ
ចំណូលស្រា
ដោយសារមានគ្រោះថ្នាក់ដួល /តំណរពូជអ្នកដែលមានបញ្ហាខ្វះជាតិស្ករ
រោគវិនិច្ឆ័យចំពោះកង្វះជាតិស្ករ
1. អាការៈរោគនៃការខ្វះជាតិស្ករគឺស្រដៀងនឹងលក្ខខណ្ឌ័ដទៃទៀតជាច្រើន
2. ជាតិស្ករទាបគឺមិនមែនរាប់ថា ត្រូវតែព្យាបាលទៅតាមវេជ្ជសាស្រ្តទាំងអស់នោះទេ ហើយគ្រូពេទ្យក៏មិនអាចយល់ទាំងស្រុងដែរអំពីអាការៈបែបនេះ។
3. ជាតិស្ករទាប គឺជាលក្ខខណ្ខ័បែបគីមីនៃសរីរាង្គ ដោយសារភាពហត់នឿយខ្លាំង ដោយខ្វះអាហារូបត្ថម្ភ គ្រូពេទ្យមួយភាគធំមានកម្រិតផ្នែកចំណេះដឹង និងចំណាប់អារម្មណ៍លើចំណីអាហារមិនសូវច្រើន។ តែគួរឲ្យរីករាយ ដោយសារឥឡូវនេះមានការចាប់ផ្តើមចំណាប់អារម្មណ៍ជាងមុន អំពីអាហារូបត្ថម្ភនិងសុខភាព ដោយសារនេះមិនមែនជារឿងធម្មតាទៀតទេ ។
ខាងក្រោមនេះ គឺជាលក្ខណៈសម្គាល់នៃអាការៈជម្អឺទូទៅនានា ដែលគេកំណត់ទៅលើអ្នកមានកង្វះជាតិស្ករ

ជម្ងឺវិកលចរិត
រោគទឹកនោមផ្អែម
ការធ្លាក់ទឹកចិត្ត
ជម្ងឺផ្លូវចិត្ត
ជម្ងឺរលាកសន្លាក់ឆ្អឹង
រោគប្រកាំង
សសៃប្រសាទ
ប្រតិកម្មឬទាស់អ្វីមួយ
ការអស់រដូវ
រោគញៀនស្រា
ជម្ងឺត្រូវកំដៅព្រះអាទិត្យ
អាការៈឈានទៅរកវិកលល្លាសស្មារតី
ព្រូយថាខ្លួនមានជម្ងឺ
ជម្ងឺហឺតរ៉ាំរៃ
ភាពវង្វងវង្វាន់
ជម្ងឺសន្លាក់ដៃជើង

ពាក្យពេចខ្លះ ដែលអ្នកផ្សេងទៀត និងវេជ្ជបណ្ឌិតជាច្រើនតែងប្រើប្រាស់ ដោយសង្ឃឹមថា អាចជួយដល់អ្នកខ្វះជាតិស្ករឲ្យត្រឡប់ជាធម្មតា មានដូចជា៖
1. ហេតុអ្វីបានជាអ្នកមិនព្រមក្រោកឈរឡើង?
2. នៅពេលណាអ្នកស្រួលខ្លួនឡើងវិញ?
3. ការនោះក្រែងអ្នកបានដឹងហើយទេតើ!
4. តើអ្នកមានអ្វីដែលមិនប្រក្រតីក្នុងខ្លួន?
5. បើសិនអ្នកអាចយំបាន នោះនឹងបានធូរស្រាកស្រានឡើងវិញ
6. តើអ្នកធ្វើដូចនេះ យូរប៉ុនណាទៀត?
7. គ្មានអ្វីដែលខុសប្រក្រតីទេ
រាល់លទ្ធផលធ្វើតេស្ត គឺអវិជ្ជមានទាំងអស់។
8. គិតអ្វីដែលល្អៗទៅ
ប្រហែលជាការថ្លែងខាងលើ ខ្លះជាសម្លេងមួយដូចគ្នា តែក៏ជួយឲ្យអ្នកញញឹម ជាជាងសើចសេះ។ ការចាប់អារម្មណ៍របស់ខ្ញុំ លើចំណុចទី៥
ជាងគេ។ ខ្ញុំមិនដែលភ្លេចទេនៅក្នុងជីវិតរបស់ខ្ញុំនៅពេលដែលខ្ញុំមានការពិបាកក្នុងចិត្ត។

តើអ្វីទៅដែលហៅថា ជាតិស្ករក្នុងឈាម?

ជាតិស្ករក្នុងឈាម គឺមានន័យថា ឈាមរបស់យើងមានជាតិស្ករ។ ជាតិស្ករ គឺមាននៅក្នុងគ្លុយកូស
ស្ករដែលគេផលិតសម្រាប់ធ្វើម្ហូបឬបង្អែម ឬស្ករគ្រាប់ គឺត្រូវចម្រាញ់ចេញពីប្រភពជាតិផ្អែមពីរប្រភេទ គឺ
គ្លុយកូស និង ទ្រុយតូស ។ គ្លុយកូសនៅក្នុងឈាម គឺវាស់វែងដោយបរិមាណជាតិស្ករនៅក្នុងឈាមគិតជាមីលីក្រាម (mg) ។ ជាតិស្ករមាន១០០ សង់ទីម៉ែត្រគូប (CC) (ស្មើនឹង៣១/៣ OZ) នៃឈាម។ ជាតិស្ករធម្មតាស្មើនឹង៨០-១២០ mg ក្នុងកម្រិតឈាម ១០០ cc ។ ឈាមមានជាតិស្ករខុសប្រក្រតីគឺជាទូទៅគិតចាប់លើសពី ១៦០ mg ឬក្រោមពី ៦៥ mg.

ប្រសិនបើជាតិស្ករក្នុងឈាម លើសពី ១៦០ mg អ្នកនោះគឺសង្ស័យថា កើតជម្ងឺទឹកនោម
ផែ្អម។ រីឯជាតិស្ករដែលស្ថិតក្រោម ៦៥ mg នោះ គឺក៏សង្ស័យថា មានកំរិតជាតិស្ករទាប ឬខ្វះជាតិស្ករដែរ
។ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈជាក់ស្តែងគឺថា តើអ្នកមានអារម្មណ៏យ៉ាងដូចម្តេច
ហើយរោគសញ្ញាអ្វីខ្លះដែលអ្នកកំពុងឆ្លងកាត់ មិនមែនគិតតាមបរិមាណនោះទេ។

ហេតុអ្វីបានជាយើងត្រូវការគ្លុយកូស?

គ្លុយកូសគឺជា ការឧបករណ៍បំប៉នខ្លួនប្រាណឲ្យស្វាហាប់ និងសម្រាប់កំដៅ ។ ឧបករណ៍បំប៉ននេះចាំបាច់ណាស់ សម្រាប់ខ្លួនប្រាណរបស់អ្នកដើម្បីឲ្យមានតំណើរការបានត្រឹមត្រូវ ដូចជាឡានរបស់អ្នកដែលត្រូវការចាក់ប្រេងដើម្បីអោយឡាននោះទៅមុខ គ្លុយកូសក៏ត្រូវប្រើប្រាស់សម្រាប់គ្រប់ផ្នែកទាំងអស់នៃខ្លួនប្រាណរបស់អ្នកសម្រាប់ភាពស្វាហាប់ និងកំដៅដូច្នោះដែរ។ ខួរក្បាលរបស់អ្នកហើយនិងរេទីននៃភ្នែក គឺប្រើប្រាស់តែគ្លុយកូសមួយគត់សម្រាប់បំប៉ន។

ភាគច្រើន ផ្នែកនៃរាងកាយក្នុងខ្លួនរបស់អ្នក រក្សាគ្លុយកូសនៅក្នុងទម្រង់ glycogen នៅពេលគ្លុយកូសត្រូវការគឺវាបំលែងចេញពី glycogen ឲ្យទៅជាគ្លុយកូសដើម្បីប្រើប្រាស់។ មណ្ឌលប្រព័ន្ធសរសៃប្រសាទ គឺជាផែ្នកគន្លឹះនៃខួរក្បាល តំបន់នេះគឺជាកន្លែងដំបូងគេ ដែលរងផលប៉ះពាល់ ប្រសិនបើមានកង្វះជាតិគ្លុយកូស ពីព្រោះទីនោះមិនមែនជាកន្លែងដែលរក្សាទុកគ្លុយកូសទេ។

ដោយសារខួរក្បាលមិនរក្សាគ្លុយកូស វាពឹងពាក់ទាំងស្រុងនូវបរិមាណគ្លុយកូសដែលផ្ទុកនៅក្នុងឈាម។
នៅពេលគ្លុយកូសនៅក្នុងឈាមមានកម្រិតទាប ខួរក្បាលមិនអាចទទួលយកថាមពល ហេតុដូចេ្នះវាមិនអាចបំពេញមុខងារបានល្អទេ ហើយនឹងប៉ះពាល់ដល់សរីរាង្គផ្សេងទៀតរបស់អ្នក។ សូមគ្រាន់តែយកពេលគិតពិចារណាមួយភ្លែត ហើយចាប់អារម្មណ៏អោយបានខ្លាំងទៅក្នុងចិត្ត អំពីចំណុចនេះ។

មូលហេតុដែលអាចមានករណីកង្វះជាតិស្ករក្នុងឈាម

ទោះជាមូលហេតុអ្វីក៏ដោយ ភាពជាក់ស្តែងបង្ហាញអោយឃើញថា លក្ខណៈគីមីក្នុងរាងកាយមនុស្សមួយចំនួន មិនអាចទ្រទ្រង់ជាតិស្ករបានគ្រប់គ្រាន់ឡើយ
ផ្លែឈើផ្អែមខ្លាំងច្រើន អាហារម្សៅ ភេសជ្ចះដែលមានជាតិអាល់កុល ឬ គឿងជួយកម្លាំង
(ជាតិកាហេ្វអីន ឬទីកូទីន ។ល។) ទាំងអស់នេះគឺជាអកប្បកិរិយាមួយ ដែលនឹងផ្តល់នូវទុក្ខលំបាកដល់មនុស្សនាពេលខាងមុខ។ សព្វថ្ងែនេះមិនទាន់មាននិយមន័យណាមួយច្បាស់លាស់ ពីមូលហេតុនៃកង្វះជាតិស្ករក្នុងឈាមឡើយ។
មានផលប៉ះពាល់ជាច្រើនដែលបង្ករឡើង ដែលធ្វើឲ្យជាតិស្ករដែលបំលែងដោយគីមីក្នុងរាងកាយមានភាពមិនប្រក្រតី មានដូចជា៖
• ការបញ្ចញជាតិស្ករមកក្នុងឈាមច្រើនហួសកំណត់
• ក្រពេញតម្រងម៉ូដដំណើរការខុសប្រក្រតី
• ថ្លើមមានដំណើរការមិនប្រក្រតី
• កាបូហ៊ីដ្រាតដែលមានច្រើននៅលើម្ហូបអាហារ
• ក្រពេញស្លេសមានដំណើរមិនប្រក្រតីធ្វើឲ្យក្អួចចង្អោរ ឬក្រពេញតេរ៉ូអីដមានភាពច្របូកច្របល់
• សាច់ដុះក្នុងលំពែង
• របួសផ្លូវចិត្ត
តើកង្វះជាតិស្ករក្នុងឈាមធ្ងន់ធ្ងរមានលក្ខណៈបែបណា?

តើកង្វះជាតិស្ករក្នុងឈាមធ្ងន់ធ្ងរមានលក្ខណៈបែបណា? នៅសហរដ្ឋអាមេរិក កង្វះជាតិស្ករក្នុងឈាម គឺជារឿងដ៏គ្រោះថ្នាក់បំផុតនាពេលបច្ចុប្បន្ន។ ភាពគ្រោះថ្នាក់របស់វាចាប់ពី បង្ករឡើងជាការឈឺក្បាល រហូតឈានដល់ការសម្លាប់ខ្លួន ។ នេះគឺជារឿងដែលមិនអាចទស្សន៍ទាយបាន ទោះជាវាហាក់បីដូចជាមិនឲ្យយើងមានការព្រួយបារម្មណ៍ តែទោះជាអ្នកមានពណ៌សម្បុរអ្វី ជាតិសាសន៍ណា ជំនឿអ្វី ឬចំណូលប៉ុន្មាន និងអ្វីផ្សេងពីនេះទៀតក៏ដោយ បញ្ហានេះអាចបង្អាក់សមត្ថភាពរបស់អ្នកបាន។ ចំនួនតួលេខមិនច្បាស់លាស់ទេ តែការប៉ាន់ស្មានចំនួនមនុស្សនៅក្នុងសហរដ្ឋអាមេរិកដែលមានបញ្ហាកង្វះជាតិស្ករក្នុងឈាម ចាប់ពី ៥០ លានទៅ ៧៥ លាននាក់។ នៅពេលដែលអ្នកយល់ច្បាស់អំពីមុខងារហើយចាប់ផើ្តមពិនិត្យយ៉ាងដិតដល់ ស្ដាប់មនុស្សនៅជុំវិញអ្នក អ្នកនឹងចាប់ផើ្តមគិតថា អ្នករាល់គ្នាមានបញ្ហានេះ។

នៅចំណុចនេះ យើងសូមណែនាំអ្នកឲ្យប្រុងប្រយ័ត្ន ដោយសារមនុស្សជាច្រើនកំពុងជួបប្រទះបញ្ហាកង្វះជាតិស្ករទាបនោះ… វាអាចជាគ្រោះថ្នាក់ទៅដល់ទំនាក់ទំនងក្នុងសង្គមរបស់អ្នក។ ប្រសិនអ្នកមានអារម្មណ៏ថា អ្នកត្រូវតែជួយនរណាម្នាក់ សូមស្នើឲ្យគេអានអត្ថបទដែលទាក់ទងនឹងបញ្ហានេះ ជាមុនសិន។ វាមិនមែនជាការធើ្វរោគវិនិច្ឆ័យ ហើយក៏មិនមែនថែទំាបន្ទាប់ពីរោគវិនិច្ឆ័យដែរ តែគឺជាបញ្ហាជាទូទៅដែលមនុស្សជាច្រើនរងគ្រោះ បង្ករឡើងដោយសារកង្វះជាតិស្ករក្នុងឈាម។

ការប្រើបា្រស់ហួសកម្រិតចំពោះស្រានិងថ្នាំញៀន
ការសិក្សាឲ្យដឹងថា ភាគច្រីននៃអ្នកញៀនជាតិស្រានឹងថ្នាំញៀន មានកម្រិតជាតិស្ករក្នុងឈាមទាប ។ ប្រសិនបើអ្នកចូលរួមក្នុងកិច្ចប្រជុំ AA អ្នកនឹងឃើញ កាហេ្វ ឬការបារី និងគ្រឿងបរិភោគដែលគេធ្វើពីម្សៅ។ អ្នកដែលងាកចេញពីការញៀនស្រា គេតែងតែរកសារធាតុផ្សេងៗជំនួសឲ្យសារជាតិស្រា ដែលធ្វើឲ្យកម្រិតជាតិស្កររបស់ពួកគេកើនឡើងវិញ។ អ្នកញៀនថាំ្នខ្លះនិយាយថាពូកគេប្រើស្ករគ្រាប់ដើម្បីជួយកាត់បន្ថយចំណង់របស់ពួកគេសម្រាប់គឿងញៀន។
ឆ្លងកាត់ជាច្រើនឆ្នាំ ពួកយើងបានឮរឿងជាច្រើនអំពីអ្នកជាសផុតពីការញៀនស្រា និងការប្រើប្រាស់សារធាតុផ្សេងៗខុសច្បាប់។ យើងចាប់អារម្មណ៍នៅពេលបានឮអំពីការរកឃើញនូវបញ្ហារបស់ពូកគេជាច្រើន ដែលអាចសន្មត់បានថា ចរិតរបស់ពួកគេពិតជាបណ្តាលមកពីកំហុសឆ្គងផ្នែកគីមីនៃខ្លួនប្រាណ មិនមែនជាចរិតរបស់ពួកគេពីធម្មជាតិ ដែលចង់ប្រព្រឹត្តខុសឆ្គងបែបណានោះទេ។ កំហឹង ការរំជើបរំជួលក្នុងខ្លួន ខួរក្បាលគិតមិនល្អ អារម្មណ៏ហោះហើរ និងអារម្មណ៏ធុញថប់ បានបាត់បង់ទៅវិញ បន្ទាប់ពីជាតិស្ករនៅក្នុងឈាមមានសភាពប្រក្រតីឡើងវិញ។ យើងត្រូវពិនិត្យលើអ្នកដែលខ្វះជាតិស្ករក្នុងឈាម(LBS)ទាំងអស់ តើពួកគេប្រើប្រាស់សារធាតុខុសច្បាប់ ឬក៏អត់ ។ ការរងទុក្ខថប់អារម្មណ៍គឺបង្ករមកពីការបញ្ចេញអាឌ្រឺណាលីនច្រើន និងផលប៉ះពាល់របស់វាទៅនឹងផ្នែករាងកាយដែរ។ អាឌ្រឺណាលីន (Adrenalin) បញ្ចេញរឹតតែខ្លាំង នៅពេលដែលជាតិស្ករក្នុងឈាមធ្លាក់ចុះ (មូលហេតុដោយសារជាតិស្រា ការបរិភោគអាហារមិនត្រឹមត្រូវ ឬមិនបរិភោគសោះ)។ ជាលទ្ធល ខួរក្បាលបញ្ជូនសញ្ញាគីមីមួយទៅតាមរយៈបំពង់ក្រពេញអាឌ្រឺណាលីន (Adrenalin)ធ្វើឲ្យថ្លើមកម្រើកដើម្បីបញ្ចេញគ្លុយកូសដែលជួយផ្តល់ទៅដល់ផ្នែកនីមួយៗនៃរាងកាយ។ ដំណើរទាំងអស់នេះប្រហែលជាអាចកើតឡើងមួយរំពេចតែម្តង។
ពិតប្រាកដណាស់នៅក្នុងខ្លួនរបស់មនុស្ស គឺប្រសើរលើសលប់ ហើយល្អវិសេស នៅត្រង់ថាវាអាចសំរេចបានរាល់មុខងារទ្រទ្រង់ជីវិតទាំងអស់នេះបាន។ ទោះបីជាយ៉ាងណាក៏ដោយ មានឥទ្ធិពលពីការបញ្ចេញ Adrenalin ហួសកម្រិត បង្ករឡើងពីភាពព្រងើយកន្តើយចំពោះបញ្ហាថប់បារម្មណ៍។

បញ្ហាបង្ករឡើងតាមរយៈផ្នែកផ្លូវចិត្ត
សញ្ញាសម្គាល់នៃអ្នកដែលមានកង្វះជាតិស្ករក្នុងឈាម គឺបង្ហាញតាមរយៈអារម្មណ៍ដែលរំខានហើយជាញឹកញាប់ អ្នកនោះប្រើថ្នាំ និងទទួលការថែទាំព្យាបាល។ តាមការសិក្សាជាច្រើន
បានរកឃើញថា អ្នកជម្ងឺវិកលចរិតត្រូវតែមានការអត់ធ្មត់ច្រើន ពិសេសពេលដែលការធ្វើរោគវិនិច័្ឆយរកឃើញមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ គឺពិតជាខ្វះជាតិស្ករ ដែលត្រូវតែធ្វើតែសង្រ្គោះបន្ទាប់។ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យត្រឹមត្រូវមក ភាពប្រសើរដោយឡែកមួយកើតមាន គឺនៅពេលដែលគេទទួលទានអាហារត្រឹមត្រូវ និងការថែទាំបានល្អ។ ជាក់ស្តែងមនុស្សជាច្រើនដែលមានបញ្ហានេះ មិនបានចំណាយប្រាក់ច្រើន ឬការប្រើប្រាស់ឱសថអ្វីឡើយ ។ កង្វះជាតិស្ករក្នុងឈាម មិនត្រូវការថ្នាំកែរោគអ្វីមកព្យាបាលទេ។ ខ្លះថា បើអ្នកជាមនុស្សមិនគ្រប់ទឹកឲ្យដឹងថាមិនគ្រប់ទឹកទៅ ប៉ុន្តែដរាបណាអ្នកមិនបានបង្ហាញជាតិស្ករក្នុងឈាមឲ្យដឹងជាមូលហេតុនោះទេ នោះប្រាកដជាពិបាកណាស់ថា តើភាពមិនធម្មតានេះបង្ករឡើងដោយសារកង្វះជាតិស្ករ ឬក៏ដោយសារអ្នកមានជម្ងឺសសៃប្រសាទពិតមែន។ សំណួរល្អដែលគួរពិចារណា តើមានអ្នកកើតមានជម្ងឺឆ្កួតណា ចង់ធ្វើជាឆ្កួត ហើយមានហេតុផលអ្វីដែលគេធ្វើដូច្នោះ?

ប្រសិនជាអ្នកព្យាយាមអានឲ្យបានច្រើន ហើយចាប់ផ្តើមទទួលនូវការចំណាប់អារម្មណ៏ថា យើងព្យាយាមលក់ថ្នាំឲ្យដាច់សម្រាប់ប្រជាជនកម្ពុជា អ្នកពិតជាត្រឹមត្រូវមួយភាគរយប៉ុណ្ណោះ។ ប៉ុន្តែយើងមិនមែនមានន័យថា យើងជាពេទ្យធ្មប់ចាំតែប្រមាញ់ ឬអ្នកផ្សព្វផ្សាយលក់ឱសថនោះទេ ។ អ្វីដែលយើងព្យាយាមទាំងអស់នេះគឺដើម្បីជាពន្លឺខ្លះៗនូវអ្វីដែលយើងរៀនបានពីការស្រាវជ្រាវ ហើយនឹងរស់នៅជាមួយអ្នកខ្វះជាតិស្ករក្នុងខ្លួន។ ចូរសន្មត់ថា អ្វីគ្រប់យ៉ាងដែលយើងបាននិយាយប្រាប់គឺត្រឹមត្រូវ១០០% ឥឡូវចូលសម្លឹងមើលដោយយកចិត្តទុកដាក់នូវវប្បធម៏ដែលខូចខាតដោយការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ មិនបាច់ក្រឡេកមើលទៅលើវេជ្ជបញ្ជាថ្នាំពេទ្យ និងគ្រោះមហន្តរាយផ្ទាល់ខ្លួនទេ នោះពិតជាបង្ហាញបទពិសោធន៍ ដែលនៅតែពិបានដុនដាបដោយសារបញ្ហាមួយ គឺកង្វះជាតិស្ករក្នុងឈាម។

Share This Post

Post Comment