Christians have been singing the Psalms for thousands of years. In fact, the Psalms have provided a strong foundation for God’s people for a very long time. Sometimes, the Psalms are happy and very joyful. Sometimes the Psalms are depressed and anxious. We need them all. The Psalms are a valuable part of our inheritance,…

A Delightful Couple

Chey Sakhon, 57, had seven years experiences (1979-86) as a committee member of the Krol Ko commune in Svay Rieng Province. In addition to his role as a local authority, he was also well-known for his sorcery, working with devil spirits. In 1984, Sakhon married a beautiful woman named Ouk Savorn. But sadly, they discovered…

Good family produce  the great leaders

Many would agree, it is the individual mindset of a good leader that is best able to bring about change across society. And is in the family that such leadership is born. So building good families creates the momentum for positive changes in society as a whole. But what of a good family? What makes…

Nurture Your Family to be  Nourished

យោងទៅតាមការសា្រវជ្រាវកាលពីឆ្នាំ ២០០៨ ក្នុងចំណោមអ្នករៀបអាពាហ៍ពិពាហ៍ហើយបានលែងលះ គ្នាមានចំនួនតែ ២%ប៉ុណ្ណោះ ដែល ចំនួននេះតិចតួចបំផុត មូលហេតុដោយសារ ក្តីអាណិតអាសូរគ្នា គឺជា វប្បធម៌ដ៏ល្អមួយដែលមាន នៅក្នុងចំណោមជនជាតិខ្មែរទូទៅ ។ ដោយឡែកច្បាប់នៅក្នុងប្រទេសកម្ពុជា មានធាតុផ្សំដែលជាគន្លឹះជាច្រើន ជម្រុញនូវការផ្សះផ្សាគ្នា ដែលអាចការពារការលែងលះបាន ។ បច្ចុប្បន្នវិញ អ្នកវិភាគយល់ថា ការលែងលះអាចមានការកើនឡើង ខណៈប្តីប្រពន្ធកម្ពុជាជាច្រើនបានលែងលះគ្នាដោយស្ងៀមស្ងាត់ ដោយគ្មានយុត្តាធិការច្បាប់ ហើយការវិវឌ្ឍន៍នៃផ្នត់គំនិតថ្មីៗផ្នែកសង្គម បច្ចេកវិទ្យាទំនើបនៅលើប្រព័ន្ធអិនធើណេត រួមផ្សំកត្តាសម្ភារនិយម ក៏អាចជម្រុញឲ្យ តួលេខនេះ មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ។ ពាក់ព័ន្ធទៅនឹងវប្បធម៌រស់នៅ របស់ប្រជាជនកម្ពុជា ដែលភាគច្រើនមានមែកធាងនិងអម្បូរគ្រួសារ ដែលរាប់ចាប់តាំងពី ប្តី ប្រពន្ធ កូន ឪពុកម្តាយ រហូតដល់សាច់ញាតិបង្កើតនិងបងប្អូនជិតឆ្ងាយខាងប្តី ឬប្រពន្ធ ដែលវប្បធម៌គ្រួសារប្រភេទនេះ ជួនកាលរស់នៅក្រោមដំបូលដែលមានអ្នកដឹកនាំ ជាម្តាយឪពុកតែមួយ តែងតែបង្ករឲ្យមាននូវទំនាស់ជាច្រើន ។ ដោយសារតែមានគ្រួសារបែកមែកសាខាច្រើន ដូច្នេះប្រសិនបើការថ្លឹងថ្លែង មិនបានសមស្របទេនោះ វិបត្តប៉ះពាល់លើទំនាក់ទំនងរវាងប្តីនិងប្រពន្ធ ក៏កើតឡើងច្រើនដែរ ។ បើដូច្នេះ តើយើងគួរតែគិតគូរយ៉ាងដូចម្តេចទៅវិញ? តាមការសាកសួរទៅកាន់ប្តីប្រពន្ធដែលរួមរស់នៅក្រោមតំបូលរបស់ឪពុកម្តាយជាច្រើន ដោយសារតែខ្លួនមិនទាន់រឹងមាំ…

Women in  Business Leadership

Light Times with Lim Alicia, director of Himawari Hotel Apartments, Phnom Penh Light Times: Alicia, please introduce yourself and tell us a little about your educational background and field of education and your family? Alicia: My name is Alicia Lim. I’m a Cambodian who grew up in Singapore. I had the opportunity to study in…

St Johnចែករំលែកចំណេះដឹងនៃការជួយសង្រ្គោះបឋមដល់និស្សិត

ភ្នំពេញ៖១៣/០២/២០១៧ អត្ថបទ៖ភិន សុភី ដោយសង្កេតឃើញថាចំនួននៃអ្នកដែលមានចំណេះដឹងក្នុងការជួយសង្គ្រោះបឋមនៅប្រទេសកម្ពុជា មិនទាន់មានគ្រប់គ្រាន់នៅឡើយ អង្គការ St John ប្រចាំទីក្រុងភ្នំពេញ បានរៀបចំកម្មវីធីចែករំលែកចំណេះដឹងទៅដល់និស្សិតក្នុងការជួយទៅដល់ជនរងគ្រោះ។ កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយបានការអញ្ជើញចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ពីកញ្ញា Lim  Han Yingដែលជាអ្នកធ្វើការស្មគ្រ័ចិត្តជាមួយ St John First Aid Missionសាំងហ្គាពួរ មានបទពិសោធន៍ធ្វើជាគិលានុបដ្ឋយិការ អស់ជាច្រើនឆ្នាំ។ ក្រោមការចូលរួមពីសំណាក់និស្សិត ប្រមាណ១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជានិស្សិតគិលានុបដ្ឋាក និង និស្សិតផ្នែកវិជ្ជសាស្ត្រ ។ បច្ចុប្បន្នការជួយសង្គ្រោះទៅដល់ជនរងគ្រោះដែលបានធ្វើឡើងដោយប្រជាពលរដ្ឋ ពុំទាន់បានត្រឹមត្រូវតាមក្បួនបច្ចេកទេសពេទ្យនៅឡើយទេ ។ ការជួយសង្រ្គោះបឋមដែលSt Johnបានបង្រៀននេះ អាចធ្វើអោយនិស្សិតយល់កាន់តែច្បាស់ ពីរបៀបនៃការថែរក្សាអ្នកជំងឺ ៧ចំនុច ក្នុងការលាងដៃអោយស្អាត ការថែរក្សារបួស ការប្រើប្រាស់ថ្នាំទៀតទាត់ និងតាមវិជ្ជបញ្ជា និងការជួយសង្គ្រោះអ្នករបួសដែលកើតឡើងជាយថាហេតុ មុននឹងបញ្ជូនអ្នកជម្ញឺទៅដល់មន្ទីពេទ្យ។ St John សង្ឃឹមថា ក្រោយពីបានពន្យល់ណែនាំពីឯកទេសហើយ និសិ្សតនឹងអាចយកបទពិសោធន៍ទាំងនេះ ទៅប្រើប្រាស់និងជួយសង្រ្គោះបឋម ដើម្បីបង្កើនការយល់ដឹងក្នុងជីវិតរស់នៅ ។ St Johnមានទស្សនវិស័យ “ចង់អោយមានអ្នកចេះជំនាញសង្គ្រោះបឋមម្នាក់ក្នុងមួយគ្រួសារទូទាំងប្រទេសកម្ពុជា” រូបភាព៖St…

ស្ត្រី និង ប្រពន្ធ័ផ្សព្វផ្សាយកម្ពុជានាពេលបច្ចុប្បន្ន

ភ្នំពេញ៖12/04/2017 ដោយ៖ភិន សុភី កាលពីព្រឹកថ្ងៃអាទិត្យមិ្សលមិញនេះគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយបានរៀបចំកម្មវិធីមួយដែលទាក់ទិនទៅនឹង“ស្ត្រី និងប្រពន្ធ័ផ្សព្វផ្សាយ”។ កម្មវិធីនេះបានរៀបចំឡើងដើម្បីក្រោមការចូលរួមពីវាយគ្មិនពីររូបគឺលោកស្ត្រី Chantrea Koeut-Urgell ជាអ្នកឆ្លើយឆ្លងនិងអ្នកសារពត៌មានរបស់សារពត៌មាន Sabuy និងកញ្ញា Catherine Harry អ្នកសារពត៌មាននិងអ្នកសរសេរប្លក់ ព្រមទាំងអ្នកចូលរួមប្រមាណ៣០នាក់បានធ្វើការពិភាក្សារ សំណេះសំណាលចែករំលែកបទពិសោធន៍ ចំណេះដឹង និងដោះស្រាយបញ្ហារ និងចម្ងល់នានាដែលស្តី្រកំពុងជួបប្រទះ។ ក្នុងគោលបំណងលើកទឹកចិត្តទៅកាន់ស្ត្រីដែលចង់មានអាជីបជាអ្នកសារពត៌ ឬអ្នកទទួលពត៌មានត្រូវចេះប្រើបា្រស់សិទ្ធិការពាខ្លួន មានភាពកា្លហានក្នុងការចាប់ឱកាស បញ្ចេញសមត្ថភាពទៅសង្គមខាងក្រៅ ផ្លាស់ប្តូផ្នត់គំនិតមហាជនដែលតែងប្រកាន់ពាក្យថា”ការងានេះសម្រាប់តែបុរសស្ត្រីមិនសាកសម និងមិនអាចធ្វើបាន”។ គួរបញ្ជាក់ដែរថា ស្ត្រីគួរតែធ្វើការស្វែងយល់អោយកាន់តែច្បាស់នូវឥទ្ធិពលរបស់សារពត៌មានដែលអាចធ្វើអោយមានការផ្លាស់ប្តូរល្អៗសម្រាប់ជាជំនួយដល់ស្ត្រីនៅកម្ពុជា អោយយើងមានសមភាពយេនឌ័រកាន់តែប្រសើ ៕ រូបភាព៖ CPWP

វេទិកាឳកាសការងារសម្រាប់មហាជនចំនួន១០០កន្លែង

ភ្នំពេញ៖២៦ មករា ២០១៧ ដោយ៖ភិនសុភី ដោយសារតែអត្រានៃយុវជន សិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាពុំមានការងារ និងបុគ្គលិកក្រុមហ៊ុនអង្គការមួយចំនួនចង់ផ្លាស់ប្តូរការងាបានធ្វើអោយក្រសួងការងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចចិត្តរៀបចំវេទិការឳកាសការងារជិត១០០កន្លែង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើសការងារដែលខ្លួនពេញចិត្តនឹងត្រូវទៅតាមជំនាញរបស់ខ្លួន។ រូបភាព៖ក្រសួងការងារបណ្តុះបណ្តាលវីជ្ជាជីវៈ សិស្សនិស្សិតដែលមិនទាន់មានបទពិសោធន៍ការងារវេទិការនេះក៏បានរៀបចំការធ្វើបទបង្ហាញស្តីពីរបៀបធ្វើប្រវត្តិសង្ខេប(CV) ការរៀបចំខ្លួនក្នុងពេលសម្ភាសន៍ និងការបង្ហាញខ្លួនក្នុងការងារជាលើកតំបូងផងដែរ វេទិកានេះបានផ្តល់សិទ្ធិដល់អ្នកចូលរួមក្នុងការបញ្ចេញមតិ និងផ្តល់ជាសំនួរទៅដល់វាគ្មិនអំពីបញ្ហារចំបងក្នុងវិស័យការងារដែលពួកគេកំពុងជួបប្រទះ។ វេទិការនេះបានផ្តល់ភាពងាយស្រួលទៅដល់អ្នកចូលរួមដោយមានការទទួលយកប្រវត្តិរូបសង្ខេប(CV) និងប្រាប់អំពីតម្រូវការនៃបុគ្គលិកតាមផ្នែករបស់ក្រុមហ៊ុននីមួយៗព្រមទាំសម្ភាសន៍ជ្រើសរើសបុគ្គលិកនៅនឹងកន្លែងតាមស្តង់របស់ខ្លួនទៀតផង។ វេទិការនេះបានប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីបង្កើតទំនាក់ទំនងភាពជិតស្និតនឹងការយកចិត្តទុកដាក់រវាងក្រសួងការងាទៅកាន់ប្រជាពលរដ្ឋបន្ថែមទៅទៀតនោះដើម្បីដឹងអំពីបញ្ហារដែលកើតមាននៃការស្វែងករកការងារមួយវិញទៀតនោះក្រសួងអាចមានឳកាសបង្រៀនណែនាំអំពីការធ្វើបែបបទមុនដាក់ពាក្យទៅក្នុងស្ថាប័នណាមួយ និងភាពជោគជ័យក្នុងការងាផងដែ៕    

លទ្ធផលនៃការស្រាវជ្រាវថ្មីៗអំពីវិស័យបុរាណវិទ្យា

ភ្នំពេញ៖ថ្ងៃទី២៤ មករា ឆ្នាំ២០១៧ ដោយ៖ ភិន សុភី នៅសាលអង្គប្រជុំនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាមួយស្តីអំពីលទ្ធផលនៃការស្រាវជ្រាវថ្មីៗក្នុងវិស័យបុរាណវិទ្យារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយដៃគូរសហប្រតិបត្តិការនានា ក្រោមអធិបតីយភាព ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជំនួសមុខអោយលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ នឹងមន្ត្រីជំនាញដែលពាក់ពន្ធ័ ហើយនិសិត្សដែលចូលរួមភាគច្រើនសុទ្ធសឹងតែជានិស្សិតផ្នែកបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ឯកឧត្តម ជុច ភឿន បានមានប្រសាសន៍ថា៖ដោយសាតែការបាត់បង់ធនធានអ្នកបុរាណវិទ្យាអស់ជាច្រើននាក់ក្នុងសម័យខ្មែរក្រហមទើបធ្វើអោយវិស័យបុរាណវិទ្យារបស់ប្រទេសយើងមានការលូតលាស់យឺតជាងបណ្តាប្រទេសជិតខាង ដោយសង្កេតឃើញថាវិស័យនេះពិតជាមានប្រយោជន៍នឹងវិសាលភាពធំធេងដូច្នេះហើយទើបក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមជាមួយក្រសួងអប់រំបានរួមសហការគ្នាបង្កើតបានជាមហាវិទ្យាល័យបុរាណវិទ្យាដើម្បីបណ្តុះបណ្តាលអោយមាននិសិ្សតបានសិក្សាចំនួន២៧ជំនាន់មកហើយ សរុបមានជាង៦០០នាក់។ ក្រសួងបានបង្កើតនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យាចាប់តាំងពីឆ្នាំ២០០៧ នាយកដ្ឋានបានធ្វើកិច្ចសហប្រត្តិបត្តការដោយផ្ទាល់ជាមួយដៃគូរជាតិ និងអន្តរជាតិមួយចំនួនធំដើម្បីធ្វើការពិសោធន៍ ស្រាវជ្រាវ។ ក្នុងកម្មវិធីនេះផងដែរមានការលើកបង្ហាញអំពីទិន្នន័យក្រោយពីការធ្វើកំណាយ ទៅលើស្ថានីបុរេប្រវត្តិសាស្រ្តមួយចំនួនដូចជា៖ ស្ថានីយទួលអំបែង បុរេប្រវត្តិសាស្រ្តល្អាងស្ពាន(ខេត្តបាត់ដំបង) បន្ទាយលង្វែក(ខេត្តកំពង់ឆ្នាំង) កំណាយបង្ការផ្លូវជាតិលេខ៥ត្រង់ចំណុចទីប្រជុំជនឧត្តុង ការស្រាវជ្រាវពីតួនាទីដែកក្នុងសម័យអង្គរនិង កំណាយស្រាវជ្រាវនៅឡ ដុតកុលាលភាជន៍នៅតំបន់ជើងឯក។ ជាលទ្ធផលចេញសិក្ខាសិលានេះ ជួយពង្រីកការយល់ដឹងអំពីប្រវត្តិសាស្ត្រអោយបានស៊ីជម្រៅទៅដល់និស្សិតអំពីការស្រាវជ្រាវថ្មីៗនឹងជាទុននៃចំណេះដឹងមួយបន្ថែមទៀត ដោយឯកឧត្តមបានផ្តាំផ្ញើរទៅដល់ក្រុមនិស្សិតអោយខំថែរក្សាវប្បធម៌ អរិយធម៌អោយបានរឹងម៉ាំ និងលើកស្ទួយតម្លៃជាតិតាមរយៈការសិក្សារផ្នែកបុរាណវិទ្យា បន្ថែមទៅទៀតនោះលោកបានធ្វើការកោតសរសើរចំពោះក្រុមអ្នកស្រាវជ្រាវ សហការី ជាតិ និងអន្តរជាតិដែលខិតខំប្រឹងប្រែងអស់ទាំងកំលាំងកាយចិត្ត បង្កើតចេញជាលទ្ធផលនិងសិក្ខាសិលាដ៏ល្អនេះឡើង ៕

កម្មវិធីសិក្សារអំពីមូលដ្ឋានគ្រឹះក្នុងការថតរូបសម្រាប់អ្នកចូលចិត្តថតរូប

ភ្នំពេញ៖ថ្ងៃទី២២មករា២០១៧ នៅក្នុងបណ្ណាល័យបញ្ញាវន្ត បានបើឪកាសម្រាប់អ្នកដែលចូលចិត្តថតរូបប៉ុន្តែពួកគេមិនដឹងអំពីគន្លឺះក្នុងការថតរូប។ដោយបានការចូលរួមចែករំលែកពីសំណាក់ លោក សាន លីដាអ្នកជំនាញថតរូប នឹងអ្នកចូលរួមប្រមាណ១០នាក់ ក្នុងវគ្គបណ្តុះបណ្តាលខ្លីនេះផងដែរ លោក សាន លីដា បាននិយាថាការថតរូបបានស្អាតមិនមែនជាការចៃដន្យនោះទេ ជាដំបូងអ្នកថតរូបត្រូវដឹងអំពីប្រភេទកាម៉េរ៉ា ឬទូរសព្ទ័ដៃដែលខ្លួនកំពុងប្រើប្រាស់ ត្រូវដឹងនូវអ្វីដែលខ្លួនចង់ថត រៀបចំប្លង់ នឹងមើលពន្លឺដែលនូវជុំវិញដើម្បីអោយរូបភាពដែលទទួលបានមានភាពច្បាស់ល្អនឹងមានភាពទាក់ភ្នែក បន្ថែមទៅទៀតនោះលោកបានលើកទឹកចិត្តដល់អ្នកចូលរួមត្រូវប្រើប្រាស់នូវអ្វីដែលខ្លួនស្រលាញ់បង្កើតអោយចេញជាលទ្ធផល បង្ហាញជាសកម្មភាពប្រកួតប្រជែងអ្វីមួយទើបការស្រលាញ់របស់យើងមានភាពយូរអង្វែង និងមិនចេះនឿយហត់ក្នុងការស្វែងរកអ្វីដែលថ្មី ៕ ដោយ៖ ភិន សុភី រូបភាពោះ សាន លីដា