វិទ្យាស្ថានម្ហូបអាហារលំដាប់ អន្តរជាតិនៅកម្ពុជា

ដោយ៖ អាមី ហ្គោស្ស៊ែលីន

អំពី វិទ្យាស្ថានម្ហូបអាហារកម្ពុជា (អាកាក) 

kitchen

«អាកាក» ជាអក្សរកាត់ភាសាអង់គ្លេស សំដៅលើវិទ្យាស្ថានម្ហូបអាហារកម្ពុជា ថ្មីតំបូងគេនៅក្នុងប្រទេសកម្ពុជា ។ វិទ្យាស្ថាននេះ មានគោលដៅក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ច ដែលមានលំដាប់ជាខ្នាតអន្តរជាតិទទួលស្គាល់ដោយប្រទេសនៅក្នុងតំបន់ និងមានលំនាំពីប្រទេសស្វីស ។ អាកាកមានទស្សនវិស័យនិងបេសកកម្ម ដើម្បីនាំមុខយ៉ាងខ្ពស់ ក្នុងការបណ្តុះបណ្តាលលើជំនាញការចម្អិនម្ហូប នៅក្នុងប្រទេសកម្ពុជា ហើយដើម្បីហ្វឹកហ្វឺនយុវជនកម្ពុជា ឲ្យយល់ដឹងយ៉ាង ច្បាស់លាស់ មានជំនាញវិជ្ជាជីវៈខ្ពស់ ក្នុងការបំពេញតួនាទីដ៏សំខាន់ នៅក្នុងវិស័យបដិសណ្ឋារកិច្ច ។ វិទ្យាស្ថាន មានការប្តេជ្ញាខ្ពស់ដើម្បីផ្តល់នូវការបណ្តុះបណ្តាលនូវវិជ្ជាចម្អិនម្ហូបអាហារ ដ៏មានបែបបទដ៏ល្អឥតខ្ចោះ ដោយរួមបញ្ចូលនូវការអនុវត្តជាក់ស្តែង និងមានវិជ្ជាជីវៈខ្ពស់ ឆ្លុះបញ្ចាំងពីឧស្សាហកម្មចម្អិនមុខម្ហូបគ្រប់មុខ គ្រប់ជាតិសាសន៍ សមស្របទៅនឹងនិន្នាការនាពេលបច្ចុប្បន្ន ។ វិទ្យាស្ថានអាកាកដើរតួជាដៃគូឯកជន និងសាធារណៈដែលនាំមុខគេ ទទួលបានការឲ្យតម្លៃខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដែលជាភាគីពាក់ព័ន្ធនានាដែលចូលរួមជាមួយគ្នា កំណត់នូវតម្រូវការ ការអភិវឌ្ឍន៍ជំនាញ និងកាត់បន្ថយភាពគ្មានការងារធ្វើ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ទាំងមូល ។

លក្ខណៈពិសេសលើសគេនិងសក្តានុពល ដើម្បី
សាងសង់មនុស្ស និងដើម្បីជួយដល់ប្រទេសជាតិ

វិទ្យាស្ថានម្ហូបអាហារកម្ពុជា (អាកាក) គឺជា ដៃគូសហការវាងវិស័យសាធារណៈនិងឯកជន ដែលនាំមុខគេ ហេតុដូច្នេះ អាកាក បាននាំមកជាមួយ ដោយភ្ជាប់រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ដែលប្រៀបបាននឹងសមាគម ឬ សហព័ន្ធចម្រុះ ហើយតំណាងសម្រាប់ប្រទេសកម្ពុជាក៏ដូចជាលើវិស័យសេដ្ឋកិច្ច ។ លើសពីនេះ ដើម្បីឥទ្ធិពលដ៏សំខាន់នៃជនជាតិកម្ពុជា អាកាក ក៏ត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ដែលជំនាញនេះអាចអនុវត្តបាន ទាំងនៅក្នុងតំបន់អាស៊ាន និងប្រទេសស្វីស ។ SHL ដែលជាវិទ្យាស្ថានបដិសណ្ឋារកិច្ចរបស់ស្វីស កកើតឡើងជាង ១០០ ឆ្នាំមកហើយ ដែលធ្វើជាដៃគូផ្នែកបច្ចេកទេសរបស់ យើង ហើយបានជួយក្នុងការអភិវឌ្ឍនកម្មវិធីសិក្សារបស់ អាកាក ទៅតាមស្តង់ដារអន្តរជាតិ និងគោលការណ៍ចម្អិនម្ហូបអាហារប្រចាំតំបន់អាស៊ាន ។ ក្រុមគ្រួសារនៃប្រជាជនកម្ពុជា អាចមានការជឿជាក់លើវិទ្យាស្ថាន ក្នុងការផ្តល់នូវកម្រិតនៃការអប់រំដែលមានគុណភាពខ្ពស់ ពិសេសសម្រាប់ដល់យុវជន រាប់បញ្ចូលទាំងការបណ្តុះបណ្តាលជំនាញខ្លី ការអនុវត្តន៍ទៅលើបទពិសោធន៍នៃការងារជាក់ស្តែង ដែលជួយឲ្យយុវជនយើងរៀបចំខ្លួន នៅក្នុងការឈោងចាប់នូវជោគជ័យលើអាជីពរបស់ខ្លួន នៅក្នុងវិស័យបដិសណ្ឋារកិច្ចនិងទេសចរណ៍ ។ គុណភាពខ្ពស់ លើការបណ្តុះបណ្តាលជំនាញខ្លី ដែលជះឥទ្ធិពលផ្ទាល់ ធ្វើឲ្យវិស័យដ៏ពិសេសមួយនេះ លេចធ្លោឡើង គឺជួយឆ្លើយតបនូវគម្លាតគុណភាពនៃជំនាញ និងភាពគ្មានការងារដែលកើតមានខ្ពស់ក្នុងចំណោមយុវជនក្នុងប្រទេសកម្ពុជា ។ ដើម្បីផ្តល់នូវការបណ្តុះបណ្តាលលើជំនាញ សិល្បៈនៅលើវិជ្ជាចម្អិនម្ហូប និងអនុវត្តជាក់ស្តែងលើបទពិសោធន៍នៃការងារ និងផ្សារភ្ជាប់ជាមួយវិស័យឯកជន អាកាក ជួយសាងសង់ និងផ្តល់សិទ្ធិដល់ប្រទេស ក៏ដូចជាដល់ប្រជាជនកម្ពុជា ឲ្យបានចូលរួមចំណែក ។

img_5412

ការជំនះបាននូវឧបសគ្គនានាដើម្បីដឹកនាំបង្កើតវិទ្យាស្ថានម្ហូបអាហារកម្ពុជាឲ្យមានតំណើរការឡើងជាស្ថាពរ

ការបង្កើតឡើងយ៉ាងថ្មីស្រឡាងនូវ វិទ្យាស្ថានម្ហូបអាហារកម្ពុជា ដោយមានអង្គការ Shift360 ជាអ្នករៀបចំអភិវឌ្ឍន ត្រូវចំណាយពេលវេលាជាង ៣ឆ្នាំ ។ មុននឹងអាចធ្វើឲ្យវិទ្យាស្ថាននេះកកើតឡើងបាន បញ្ហាប្រឈមជាងគេគឺ អ្នកដែលចូលរួមពាក់ព័ន្ធ ។ នៅពេលដែល អាកាក ក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលលើជំនាញចម្អិនម្ហូប វាគឺជាគន្លឹះសំខាន់មួយ
ជួយឲ្យកម្ពុជាសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍន៍ជំនាញ និងប្រើប្រាស់ជំនាញនោះបានល្អនៅកន្លែងធ្វើការ ។ ហេតុនេះ យើងត្រូវបញ្ចេញនូវទស្សនវិស័យដ៏យូរអង្វែងនិងមានប្រសិទ្ធិភាពទៅលើការអប់រំ ទៅដល់ បុគ្គលម្នាក់ៗ និងក្រុមផ្សេងៗ ដែលអាចធានានូវសុវត្ថិភាពថវិកាបានគ្រប់គ្រាន់ ហើយនិងជ្រើសរើសដៃគូ កត្តាទាំងអស់នេះ គឺត្រូវចំណាយពេលវេលាដ៏យូរ និងកិច្ចការជាច្រើន ។ បច្ចុប្បន្ន អគារដ៏ថ្មីស្រឡាងរបស់វិទ្យាស្ថាន ដែលសាងសង់រួចរាល់ហើយបានបំពាក់នូវសង្ហារឹមផ្ទះបាយយ៉ាងទំនើប ជាកន្លែងប្រកបដោយរចនាបថទាន់សម័យនិងទំនើប ។ វិទ្យាសា្ថនបានត្រៀមខ្លួនយ៉ាងរូចរាល់ក្នុងការសម្ពោធជាផ្លូវការ រួចបន្ទាប់មកទៀត គឺត្រូវទទួលការចុះឈ្មោះរៀនហើយយើងត្រូវធ្វើការច្រើនទៀត ក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់សិស្ស សម្រាប់វគ្គខ្លីដែលចាប់ផ្តើម ពីខែ ធ្នូឆ្នាំ ២០១៦ រហូតតទៅហើយថ្នាក់ពេញម៉ោងដែលត្រូវចាប់ផ្តើមនាខែ មិនា ឆ្នាំ ២០១៧ រៀនរយៈពេល ២ឆ្នាំ ហើយទទួលបានសញ្ញាបត្រជាន់ខ្ពស់ ។

វិទ្យាស្ថានម្ហូបអាហារកម្ពុជា «អាកាក» មានការតាំងចិត្តដោយធានាផ្តល់ជូននូវកម្រិតនៃគុណភាពអប់រំ-បណ្តុះបណ្តាល ដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាន នៅលើសិល្បៈចម្អិនម្ហូបទូទាំងកម្ពុជា ។ ក្នុងនាមជាដៃគូសាធារណៈនិងឯកជន អាកាក ដែលបានចូលរួមសហការជាមួយអ្នកពាក់ព័ន្ធនានា ពីវិស័យសំខាន់ៗដែលស្ថិតនៅក្នុងសង្គមកម្ពុជា ។ នេះគឺជាការផ្សាភ្ជាប់ដ៏សំខាន់ ដោយមាននិយាមបណ្តុះបណ្តាលស្ថិតក្នុងកម្រិតជាអន្តរជាតិ និង ក្នុងតំបន់តំបន់អាស៊ាន យើងសូមធានាចំពោះនិស្សិតទាំងឡាយថា នៅពេលដែលអ្នកបានបញ្ចប់ទទួលសញ្ញាបត្រពី អាកាក រួច នឹងមានចំណេះដឹង-ជំនាញខ្ពស់ ដែលជួយឲ្យអ្នកទទួលបានជោគជ័យក្នុងអនាគតនៃអាជីពការងារ ដែលអ្នកប្រាថ្នាចង់បាន ជាក់ជាមិនខាន ៕

Share This Post

Post Comment