មាតាបិតា “ដ៏ឥតខ្ចោះ”

Dara's child and wife
តើចំណុចអ្វីដែលឪពុកម្តាយ “ដ៏ឥតខ្ចោះ”គួរមាន?

មនុស្សជាច្រើន ជឿរឿងពីដើម អំពីឪពុកម្តាយដ៏ល្អឥតខ្ចោះ មនសិការរបស់ម្តាយនិងឪពុកដែលចិញ្ចឹមកូន គឺចង់អោយមានសេចក្តីសុខ ចេះចូលក្នុងចំណោមគេឯង ហើយអាចជៀសវាងពីបញ្ហា។ តែជាអកុសល ក្នុងលោកនេះគ្មានម្តាយឪពុក ឬកូនណាមួយ មានលក្ខណៈល្អគ្រប់ល័ក្ខណ៍ឡើយ។

បញ្ហាឥរិយាបទគឺជារឿងសាមញ្ញទៅហើយ នៅក្នុងចំណោមកុមារដែលមានអាយុចូលសាលារៀន ដោយត្រូវជ្រៀកយកមួយផ្នែកដ៏សំខាន់នៃពេលវេលារបស់ឪពុកម្តាយ ។ នៅពេលដែលកុមារចូលរៀនមានអាយុជាមធ្យមប្រហែលប្រាំឬប្រាំមួយឆ្នាំ មានលក្ខណៈឬមានអាកប្បកិរិយាមួយចំនួនដែលធ្វើឲ្យឪពុកម្តាយបានជួបប្រទះការលំបាក។ ទាំងនេះអាចរួមបញ្ចូលទាំងការមិនគោរពតាមកិច្ចការសាមញ្ញ មិនចង់ធ្វើកិច្ចការ ការចំណាយពេលមើលទូរទស្សន៍ឬមើលវីដេអូច្រើនពេក ឬការប្រកែកប្រណាំងជាមួយបងប្អូន ហើយមានការលំបាកក្នុងការបំពេញកិច្ចការសាលា។ បញ្ហាទូទៅផ្សេងទៀតសម្រាប់ឪពុកម្តាយត្រូវដោះស្រាយជាមួយកូន ដែលមានអារម្មណ៍ឆេវឆាវ ព្រមទាំងស៊ូជាមួយនឹងកូនដែលចង់បានឯករាជ្យច្រើនពេក ឬកូនដែលមិនបានធ្វើអ្វីពេញលេញតាមចិត្តរបស់ខ្លួន។ ឪពុកម្តាយពេលខ្លះលំបាកចំពោះចិត្តមានៈស្ទាក់ស្ទើររបស់កូន ដែលចង់នៅជាមួយមិត្តភក្តផង ចង់លេងផង ដោយទោះបីឪពុករបស់គាត់មិនបានអនុញ្ញាតិក៏ដោយ។

កំហុសគឺជារឿងធម្មតា

ក្នុងនាមជាឪពុកម្តាយអ្នកត្រូវទទួលស្គាល់ថាវាជារឿងធម្មតាទេដែលមានអារម្មណ៍ខ្វល់ខ្វាយ ច្របូកច្របល់ ខឹង មានពិរុទ្ធខ្លួនឯង ពេញហូរហៀរ ហើយមិនត្រឹមត្រូវ ដោយសារតែឥរិយាបថរបស់កូនលោកអ្នក។ ជីវិតរបស់យើងជាឪពុកម្តាយគឺបែបនេះទៅហើយ ពេលខ្លះលះបង់ ហើយចុះចាញ់ដើម្បីធ្វើយ៉ាងណាក្លាយខ្លួនជាឪពុកម្តាយដ៏ល្អឥតខ្ចោះសម្រាប់ចិញ្ចឹមបីបាច់កូនឲ្យល្អឥតខ្ចោះដែរ។

សូមគិតត្រឡប់មកវិញ ថាតើលោកអ្នកប្រព្រឹត្តរបៀបណា ឬមួយ មិនគួរប្រព្រឹត្តបែបណាចំពោះកូន។ ឪពុកម្តាយចាំបាច់គិតខ្លួន ប្រសិនបើយើងជាកូនដែលទទួលនូវរបៀបដាក់វិន័យបែបណាមួយនោះ។ កូនមិនអាចគ្រប់ល័ក្ខណ៍ទេ ដូចគ្នានឹងអ្នកផ្សេង ក៏មិនគ្របើល័ក្ខណ៍ដែរ សូមលោកអ្នកកុំព្យាយាមដាក់សម្ពាធហួសហេតុ ឲ្យកូនសងមកវិញនូវកំហុសដែលគេបានប្រព្រឹត្ត ពីព្រោះឥរិយាបទបែបនេះហើយ ដែលអ្នកតាំងខ្លួនឯងជាឪពុកម្តាយគ្រប់ល័ក្ខណ៍។ ដូចជាមានសេចក្តីចែងមកថា “ខ្ញុំនឹងមិនធ្វើដូចជាកំហុសរបស់ឪពុកម្តាយខ្ញុំឡើយ។”

ឪពុកម្តាយនិងកូនៗ គឺតែងតែធ្វើខុសនៅពេលធ្វើទំនាក់ទំនង និងប៉ុនប៉ងដោះស្រាយបញ្ហាជាមួយគ្នា។ ចាំបាច់ណាស់ដែលឪពុកម្តាយ ត្រូវស្គាល់នូវទំនោរបស់ខ្លួនឯងយ៉ាងច្បាស់ក្នុងការតបតចំពោះកូន ហើយជឿជាក់។ ដ្បិតដែម្តាយនិងឪពុកចង់ឲ្យកូនៗចេះពិចារណា និងមានចំណេះដឹង គេមានការស្គាល់ច្រើនជាងការគិតថាត្រូវធ្វើបែបណា ហើយគេក៏មិនត្រូវមានភាពភ័យខ្លាយដែរពេលដែលគេធ្វើឲ្យមានកំហុស ។ កុមារគឺឆាប់ងើបឡើងវិញ ហើយចេះអភ័យទោស ហើយឆាប់រៀនពីកំហុសដែលពួកគេបានធ្វើ។ ឪពុកម្តាយត្រូវមាននិន្នាកាមិនលំអៀងក្នុងការងើបឡើងវិញ និងការលើកលែងទោស។

ឪពុកម្តាយចេះបត់បែនបាន

ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយគឺ “រស់នៅដើម្បីកូន” ត្រូវបានដាក់ខ្លួនឯងនៅក្នុងទីតាំងមួយដែលងាយរងគ្រោះខ្លាំង កំណត់ខ្លួនឯងថាត្រូវតែមានការខកចិត្ត ខឹងសម្បា និងការអាក់អន់ចិត្ត ហើយខ្លួនឯងក៏បានធ្វើខុសជាមួយក្រុមគ្រួសារដែរ។ មិនគួររំពឹងទុកចាំតែទទួលចំណុចដែលពេញលេញរបស់កូន ឬតួនាទីគ្រប់ល័ក្ខណ៍របស់ឪពុកម្តាយឡើយ តែឪពុកម្តាយត្រូវការសកម្មភាពផ្សេងទៀតដើម្បីបំពេញរូបភាពខ្លួនពួកគេ និងប្រភពផ្សេងទៀត ដូចជាក្ដីស្រឡាញ់ និងការចិញ្ចឹមបីបាច់កូន។ កូនៗត្រូវការពេលវេលាដើម្បីក្លាយជាមនុស្សពេញវ័យ និងពេលវេលាសម្រាប់ខ្លួនឯងផ្ទាល់ ហើយនឹងការសម្រាកពីភាពទទួលខុសត្រូវជាមួយឪពុកម្ដាយ ក៏ដូចជាឪពុកម្តាយជាមួយកូនៗ។

ក្នុងនាមជាឪពុកម្តាយ លោកអ្នកត្រូវបង្កើតនូវទស្សនវិទ្យាផ្ទាល់ខ្លួនមួយ គឺអ្នកនៅតែមានអារម្មណ៍សុខស្រួលក្នុងការបត់បែន ហើយអារម្មណ៍នៅតែធម្មតា។ សូមទទួលខុសត្រូវលើរំពឹងទុករបស់អ្នកផ្ទាល់ រចនាបទឪពុកម្ដាយនិងបរិយាកាសដែលអាចធ្វើយ៉ាងណាដើម្បីឲ្យស៊ីនឹងកូនៗ ព្រមទាំងជាមួយប្តីប្រពន្ធ ក៏ដូចជានៅលើចំណុចពិសេស ហើយនឹងបរិយាកាសរបស់គេម្នាក់។ វិធីសាស្រ្ត ព្រមទាំងទស្សនវិទ្យារបស់អ្នក នឹងខុសគ្នាពីវ័យក្មេង ដោយសារតែវ័យក្មេងភាគច្រើនមានលក្ខណៈពិសេសរបស់គេរៀងៗខ្លួន។

ជាមួយគ្នាត្រូវចងចាំថា ជំនួយដ៏មានវិជ្ជាជីវៈអាចប្រើប្រសិនបើមានបញ្ហាដែលធ្លាប់រីកទៅជាធំ លើសពីសមត្ថភាពដែលអ្នកអាចដោះស្រាយ ឬបង្កឱ្យមានបញ្ហាលំបាកណាផ្សេងទៀតកើតឡើង ដូចជាការបំពេញការងារសាលាមិនបានល្អ បង្កើនភាពតានតឹងដល់គ្រួសារ ឬបង្ករជាបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរជាដើម។

លោកអ្នកគួរតែលួងលោមការពិត ដែលក្នុងករណីធំៗជាច្រើន ដែលកុមារកើតមកក្នុងសភាពល្អប្រសើរ។ ប៉ុន្ដែជាមួយគ្នា ចូររក្សាអារម្មណ៍រាបទាបរបស់លោកអ្នក ជឿទុកចិត្តទៅលើសភាវគតិរបស់អ្នក និងស្វែងរកជំនួយនិងដំបូន្មាន មុនគេជាជាងទុកវាឲ្យហួសពេលទាន់។ បញ្ហាប្រឈមមុខដ៏ធំមួយគឹជាតួនាទីរបស់ឪពុកម្តាយ ទន្ទឹមគ្នា វាក៏អាចជាបទពិសោធន៍ ហើយក៏ជារង្វាន់ដ៏គួរឲ្យត្រេកត្រអាលនៅក្នុងជីវិតរបស់លោកអ្នកដែរ។

ចំណុចដែលត្រូវចងចាំ

1. សូម្បីតែនៅក្នុងចំណោមកុមារដែលមានអាយុដូចគ្នា ក៏មានលំដាប់លំដោយមួយធម្មតា តាមរបៀបដែលពួកគេអាចវិវឌ្ឍនខាងផ្នែក សង្គម អារម្មណ៍ សតិបញ្ញា និងខាងផ្នែករាងកាយ ដែរ។
2. កុមារម្នាក់ៗវិវឌ្ឍនធំឡើងក្នុងកម្រិតគុណភាពខុសៗគ្នា ដោយពួកគាត់វិវឌ្ឍន ទៅខាងជំនាញសង្គម វិវឌ្ឍនផ្នែកអត្ថពលកម្ម (ជួយរាងកាយឲ្យមាំមួយ) និងសមត្ថភាពផ្នែកការសិក្សា។ គាត់អាចនឹងខ្លាំងក្នុងមុខវិជ្ជាគណិតវិទ្យា ប៉ុន្តែខ្សោយក្នុងការសរសេរ (ឬភាពប្រសើរតែម្ខាង vice versa) ឬមួយ ល្អចំពោះកីឡាបាល់បោះ ប៉ុន្តែខ្សោយខាងកីឡាវាយកូនហ្គោលបានទេ។
3. ការប្រែប្រួលដែលបានពិពណ៌នាខាងលើ វិវឌ្ឍនជាអចិន្រ្តៃយ៍ នាំឲ្យគេក្លាយទៅជាកុមារម្នាក់ដែលមានលក្ខណៈប្លែកជាងអ្នកដទៃ។ ទម្រង់វិវឌ្ឍនបែបនេះ នាំឲ្យគេផ្លាស់ប្តូរ។
4. វិធីដែលកុមារមានការរីកចម្រើន អាចមានឥទ្ធិពលលើឥរិយាបទរបស់គាត់ ហើយនឹងភាពប្រសើរតែម្ខាង។
5. បែបបទពិសេសៗរបស់ឪពុកម្ដាយ ក៏ដូចជាបរិយាកាសរបស់កុមារ នឹងប៉ះពាល់ដល់អាកប្បកិរិយានិងការអភិវឌ្ឍន៍ក្នុងភាពក្មេងរបស់ពួកគេ។

រក្សាសិទ្ធិ© 2004 American Academy of Pediatrics

Share This Post

Post Comment