Boy play violence

គ្រិស្តបរិស័ទបាននឹងកំពុងច្រៀងបទទំនុកតម្តើង អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ។ ការពិត បទទំនុកតម្តើង បានផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ប្រជារាស្ត្ររបស់ព្រះជាម្ចាស់អស់ រយៈ – កាលដ៏យូរលង់ ។ ពេលខ្លះ បទទំនុកតម្តើង ផ្តល់ភាពសប្បាយរីករាយ និងសេចក្តី – អំណរ ។ ពេលខ្លះបទទំនុកតម្តើងផ្តល់ភាពក្រៀមក្រំ និងទុក្ខព្រួយជាខ្លាំង តែទាំងពីរនេះជាតម្រូវការរបស់មនុស្សយើង ។ បទទំនុកតម្តើង ជាផ្នែកមួយដែលមានគុណតម្លៃជាងទ្រព្យសម្បត្តិ របស់យើង ហើយខ្ញុំចង់អញ្ជើញលោក-អ្នកឲ្យរីករាយជាមួយបទទំនុកតម្តើងនេះ ដូចជាកំណប់ទ្រព្យមួយ ។ យើងត្រូវការបទទំនុកតម្តើង! គំនិតយើងត្រូវការ បទទំនុកតម្តើង ។ បទទំនុកតម្តើងបង្រៀនយើង
ឲ្យស្គាល់ពីបៀបដែលយើងអាចគិតពីព្រះជាម្ចាស់បែបណា ។ ដូងចិត្តរបស់យើងត្រូវការបទទំនុកតម្តើង ។
បទទំនុកតម្តើងបង្រៀនយើងឲ្យស្គាល់ ពីការគិតស៊ីជម្រៅទៅដល់អារម្មណ៍ដែលនាំឲ្យមានមានចិត្តឆេះឆួលខ្លាំង ។
ក្រុមជំនុំជាច្រើនរបស់យើង ត្រូវការបទទំនុកតម្តើង ។ បទទំនុកតម្តើងបង្រៀនយើងពីររបៀបថ្វាយបង្គំព្រះដោយចិត្ត
រីករាយ និងដោយពេលវេលាដ៏កំសត់ ។ បទទំនុកតម្តើង មិនបានបង្រៀនយើងពីរបៀបក្លាយជាគ្រិស្ត – បរិស័ទ ដែលអស្ចារ្យនោះទេ ។ បទទំនុកតម្តើង បង្រៀនយើងពីរបៀបកា្លយជាគ្រិស្តបរិស័ទ ដែលចេះជួយសង្គ្រោះអ្នកដទៃ ។
បទទំនុកតម្តើងបង្ហាញយើងថាតើយើងអាចស្គាល់មនុស្សម្នាក់ ដែល ស្រឡាញ់ព្រះដោយអស់ពីចិត្ត បានយ៉ាងដូចម៉្តេច ។ តើរបៀបណាដែលបង្ហាញថា យើងស្រឡាញ់ព្រះអស់ពីចិត្តរបស់យើង? អស់ពីចិត្តដែលឆេះឆួល? អស់ពីអារម្មណ៍? ក្នុងពេលវេលាដែលល្អ និងក្នុងពេលដែល អាក្រក់?

ព្រះយេស៊ូវស្រឡាញ់បទទំនុកតម្តើង ជាការពិត ព្រះបន្ទូលព្រះយេស៊ូ ដកស្រង់ចេញពីបទទំនុកតម្តើងច្រើនជាងសៀវភៅសញ្ញាចាស់ដទៃទៀត ។ ខាងក្រោមនេះជាសៀវភៅទាំងបួនដែលព្រះយេស៊ូបានដកស្រង់មកបង្រៀន៖
៤)- និកម្ខនំ ៣)- អេសាយ ២)- ចោទិយកថា ១)- ទំនុកតម្តើង ពេលព្រះយេស៊ូមានបន្ទូលអំពីបទទំនុកតម្តើង ដែលជានិច្ចកាលការលើកឡើងនេះគឺស្ថិតនៅក្នុងគ្រាដែលជួបស្ថានភាពដ៏លំបាកណាមួយ ។ មានន័យថា នៅពេលព្រះយេស៊ូស្ថិតក្នុងស្ថានភាពតានតឹង ជារឿយៗទ្រង់បានសរសេរបទទំនុកតម្តើង ។ទ្រង់បានមានបន្ទូលទៅអ្នកដឹកនាំ ដែលកំពុងតែមានកំហឹងដោយ អន់ចិត្តព្រោះទ្រង់កំពុងព្យាបាលមនុស្ស ។ (ម៉ាថាយ ២១:១៦)ពេលទ្រង់កំពុងត្រូវព្យួរនៅលើឈើឆ្កាង។ (ម៉ាថាយ ២៧ :៤៦)ពេលគេស្អប់ទ្រង់ដោយគ្មានហេតុផល ។ (យ៉ូហាន ១៥ :២៥)
ពេលទ្រង់មានបន្ទូលពីសេចក្តីកំពុត ។ (យ៉ូហាន ១៣ :១៨)នៅពេលសាសន៍យូដាចង់សម្លាប់ដោយចោលដំថ្មលើទ្រង់ ដោយព្រោះការប្រកាសពីភាពជាព្រះរបស់ព្រះអង្គ ។ (យ៉ូហាន ១០ : ៣៤) ពេលទ្រង់ត្រូវបានចោទសួរដោយលោកពីឡាត់ ។ (ម៉ាថាយ ២៧ :៦៤) នៅពេលសិទ្ធិអំណាចរបស់ព្រះអង្គ ត្រូវបានមេសម្តេចសង្ឃ និងពួក
ជំនុំចាស់ទុំ មិនទទួលស្គាល់។ (ម៉ាថាយ២១ :៤២) នៅពេលព្រះអង្គមានបន្ទូលអំពីក្រុងយ៉េរូសាឡិមថ្មីដែលនឹងត្រូវមកដល់ ។ (ម៉ាថាយ២៣ :៣៩) ព្រះយេស៊ូត្រូវការបទទំនុកតម្កើងក្នុងពេលដ៏ពិបាកណាមួយ ហើយយើងក៏ធ្វើដូចទ្រង់ឥញ្ចឹងដែរ ។
ខាងក្រោមនេះជាហេតុផលមួយចំនួនដែលយើងត្រូវការទំនុកតម្កើង៖

១- ទំនុកតម្កើងបង្រៀនពីភាពរឹងមាំផ្នែកសាសនវិទ្យា នៃភាពឈឺចាប់ និងសេចក្តីទុក្ខលំបាក ។ តើត្រឹមត្រូវទេ បើយើងខឹងព្រះ? តើឲ្យខ្ញុំធ្វើអ្វី ប្រសិនខ្ញុំមានអារម្មណ៍ក្រៀមក្រំ ហើយព្រួយចិត្ត? តើគ្រិស្តបរិស័ទម្នាក់នៅតែដកបទពិសោធទ៍ពីការឈឺចាប់ បានឬទេ?

២- ទំនុកតម្កើង និយាយទៅកាន់ដួងចិត្តរបស់មនុស្ស ។ ទំនុកតម្កើងនិយាយអំពីភាពឆេះឆួលក្នុងចិត្ត និងអារម្មណ៍។ ជារឿយៗ យើងតែងចូលចិត្តបង្រៀនការគិតរបស់អ្នកដទៃ។ យើងចូលចិត្តក្នុងការផ្តល់ព័ត៌មាន។ យើងចូលចិត្តការបង្រៀនដល់គេ ។ ទំនុកតម្កើង បង្ហាញយើងពីមធ្យោបាយផ្សេងទៀត ។

៣- ទំនុកតម្កើងបង្ហាញយើងពីអ្វីដែលត្រូវធ្វើការជាមួយនឹងអារម្មណ៍ ដែលល្អហើយសុខស្រួល ។ ទំនុកតម្កើងបង្រៀងយើងក្នុងការអធិស្ឋាននៅចន្លោះពេលនៃការរំជួលចិត្តដែលយើងមិនសុខស្រួល ។ ទំនុកតម្កើងបង្រៀនយើង ពេលមានអារម្មណ៍លើអ្វីៗនោះ តើមានន័យដូចម្តេច? ជាការពិត កម្រិតនៃអារម្មណ៍ឆេះឆួល ដែលមាននៅក្នុងបទទំនុកតម្កើងគឺបង្ហាញឲ្យឃើញហើយអនុញ្ញាត្តឲ្យកើតឡើង ដែលធំធេងជាងអ្វីដែលយើងរំពឹងចង់សុខស្រួល តួយ៉ាងដូចជាក្រុមជំនុំនានា។

៤- ទំនុកតម្កើងបង្ហាញយើងថា ការដើរតាមព្រះជាម្ចាស់គឺលើសជាងគ្រាន់តែជឿតាមព្រះយេស៊ូវ ។ ទំនុកតម្កើងបង្រៀនយើងក្នុងការថ្វាយជីវិតរបស់យើងទៅឯព្រះ ។ ក្នុងទំនុកតម្កើង យើងឃើញជីវិតមនុស្សម្នាក់ៗកំពុងដោះស្រាយជាមួយជីវិតពិតប្រាកដ ។ ហើយនៅតែទុកចិត្តលើព្រះ។ នៅតែស្រឡាញ់ដល់ព្រះ ។ ទំនុកតម្កើង គឺជាអំណោយសម្រាប់ក្រុមជំនុំ ។
តោះ! យើងបកសំបកកាដូនេះ ហើយរៀនពីព្រះ តទៅទៀត ៕

ប្រសិនបើ លោក-អ្នកគឺជាគ្រូគង្វាល ឬ ជាគ្រូបង្រៀន សូមចាប់អារម្មណ៍លើការបង្រៀនការប្រជុំជាមួយមនុស្សនានា អំពីទំនុកតម្កើង ។ ប្រសិនបើលោក-អ្នកមានប្រភព ឬមេរៀនទំនុកតម្កើងជាភាសាខ្មែរ សូមជួយផ្ញើ Email មកកាន់ខ្ញុំ តាមរយៈ trooters41@gmail.com ។

Share This Post

Post Comment