ស្ត្រី និង ប្រពន្ធ័ផ្សព្វផ្សាយកម្ពុជានាពេលបច្ចុប្បន្ន

១

ភ្នំពេញ៖12/04/2017

ដោយ៖ភិន សុភី

កាលពីព្រឹកថ្ងៃអាទិត្យមិ្សលមិញនេះគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយបានរៀបចំកម្មវិធីមួយដែលទាក់ទិនទៅនឹង“ស្ត្រី និងប្រពន្ធ័ផ្សព្វផ្សាយ”។

កម្មវិធីនេះបានរៀបចំឡើងដើម្បីក្រោមការចូលរួមពីវាយគ្មិនពីររូបគឺលោកស្ត្រី Chantrea Koeut-Urgell ជាអ្នកឆ្លើយឆ្លងនិងអ្នកសារពត៌មានរបស់សារពត៌មាន Sabuy និងកញ្ញា Catherine Harry អ្នកសារពត៌មាននិងអ្នកសរសេរប្លក់ ព្រមទាំងអ្នកចូលរួមប្រមាណ៣០នាក់បានធ្វើការពិភាក្សារ សំណេះសំណាលចែករំលែកបទពិសោធន៍ ចំណេះដឹង និងដោះស្រាយបញ្ហារ និងចម្ងល់នានាដែលស្តី្រកំពុងជួបប្រទះ។

ក្នុងគោលបំណងលើកទឹកចិត្តទៅកាន់ស្ត្រីដែលចង់មានអាជីបជាអ្នកសារពត៌ ឬអ្នកទទួលពត៌មានត្រូវចេះប្រើបា្រស់សិទ្ធិការពាខ្លួន មានភាពកា្លហានក្នុងការចាប់ឱកាស បញ្ចេញសមត្ថភាពទៅសង្គមខាងក្រៅ ផ្លាស់ប្តូផ្នត់គំនិតមហាជនដែលតែងប្រកាន់ពាក្យថា”ការងានេះសម្រាប់តែបុរសស្ត្រីមិនសាកសម និងមិនអាចធ្វើបាន”។

គួរបញ្ជាក់ដែរថា ស្ត្រីគួរតែធ្វើការស្វែងយល់អោយកាន់តែច្បាស់នូវឥទ្ធិពលរបស់សារពត៌មានដែលអាចធ្វើអោយមានការផ្លាស់ប្តូរល្អៗសម្រាប់ជាជំនួយដល់ស្ត្រីនៅកម្ពុជា អោយយើងមានសមភាពយេនឌ័រកាន់តែប្រសើ ៕

២

រូបភាព៖ CPWP

Share This Post

Post Comment