វេទិកាឳកាសការងារសម្រាប់មហាជនចំនួន១០០កន្លែង

ភ្នំពេញ៖២៦ មករា ២០១៧

ដោយ៖ភិនសុភី

ដោយសារតែអត្រានៃយុវជន សិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាពុំមានការងារ និងបុគ្គលិកក្រុមហ៊ុនអង្គការមួយចំនួនចង់ផ្លាស់ប្តូរការងាបានធ្វើអោយក្រសួងការងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចចិត្តរៀបចំវេទិការឳកាសការងារជិត១០០កន្លែង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើសការងារដែលខ្លួនពេញចិត្តនឹងត្រូវទៅតាមជំនាញរបស់ខ្លួន។

Pic1

រូបភាព៖ក្រសួងការងារបណ្តុះបណ្តាលវីជ្ជាជីវៈ

សិស្សនិស្សិតដែលមិនទាន់មានបទពិសោធន៍ការងារវេទិការនេះក៏បានរៀបចំការធ្វើបទបង្ហាញស្តីពីរបៀបធ្វើប្រវត្តិសង្ខេប(CV) ការរៀបចំខ្លួនក្នុងពេលសម្ភាសន៍ និងការបង្ហាញខ្លួនក្នុងការងារជាលើកតំបូងផងដែរ វេទិកានេះបានផ្តល់សិទ្ធិដល់អ្នកចូលរួមក្នុងការបញ្ចេញមតិ និងផ្តល់ជាសំនួរទៅដល់វាគ្មិនអំពីបញ្ហារចំបងក្នុងវិស័យការងារដែលពួកគេកំពុងជួបប្រទះ។

វេទិការនេះបានផ្តល់ភាពងាយស្រួលទៅដល់អ្នកចូលរួមដោយមានការទទួលយកប្រវត្តិរូបសង្ខេប(CV) និងប្រាប់អំពីតម្រូវការនៃបុគ្គលិកតាមផ្នែករបស់ក្រុមហ៊ុននីមួយៗព្រមទាំសម្ភាសន៍ជ្រើសរើសបុគ្គលិកនៅនឹងកន្លែងតាមស្តង់របស់ខ្លួនទៀតផង។

វេទិការនេះបានប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីបង្កើតទំនាក់ទំនងភាពជិតស្និតនឹងការយកចិត្តទុកដាក់រវាងក្រសួងការងាទៅកាន់ប្រជាពលរដ្ឋបន្ថែមទៅទៀតនោះដើម្បីដឹងអំពីបញ្ហារដែលកើតមាននៃការស្វែងករកការងារមួយវិញទៀតនោះក្រសួងអាចមានឳកាសបង្រៀនណែនាំអំពីការធ្វើបែបបទមុនដាក់ពាក្យទៅក្នុងស្ថាប័នណាមួយ និងភាពជោគជ័យក្នុងការងាផងដែ៕

Share This Post

Post Comment