វេទិការចែករំលែកស្តីអំពីទម្លាប់ខ្ជិលរបស់យុវជនក្នុងការសិក្សានិងការងារ

ភ្នំពេញ៖ថ្ងៃទី២១ខែមករាឆ្នាំ២០១៧

នៅសាលាពហុបច្ចេកទេសលីហ្គេស(LEGIS Polytechnic Academy)បានបង្កើតវេទិការចែករំលែកស្តីអំពីទម្លាប់ខ្ជិលរបស់យុវជនក្នុងការសិក្សានិងការងារ ដែលវេទិការនេះដែរបានការអញ្ជើញចូលរួមអំពីសំណាក់វាគ្មិនចំនួន៣រួបដើម្បីចែករំលែងនូវវិធីសាស្រ្តក្នុងការលុបំបាត់ភាពខ្ជិលនឹងបង្កើនការអានអោយបានច្រើនដើម្បីជាជំនួយដល់កាសិក្សានូវសាលា និងសាកលវិទ្យាល័យព្រមទាំងបណ្តុះគំនិតក្នុងការងាផងដែរ វេទិការនេះបានចាប់ផ្តើមនូវម៉ោង១:៣០នាទី ដល់ម៉ោង៥:៣០ល្ងាច ហើយមានចំនួនអ្នកចូលរួមប្រមាណ៧០នាក់ ។

Pic21.01.2017

លោក ប៉ុន សុធន ដែលជានាយករងនៃសាលាពហុបច្ចេកទេសលីហ្គេសបានមានប្រសាសន៍ថាដោយឃើញអត្រាបញ្ហារបណ្តាលមកពីភាពខ្ជិលរបស់និស្សិតដែលកំពុងតែសិក្សាជាចំនុចរសើប បានធ្វើអោយលោកសម្រេចចិត្តបង្កើតវេទិការនេះឡើងលោកសង្ឃឹមថាក្រោយពីបានចូលរួមសិក្ខាសាលានេះហើយប្អូនៗនិស្សិតនឹងយកគន្លឹះនឹងគំនិតល្អៗទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនអោយទទួលបានជោគជ័យនូវសាលានិងសង្គមការងារ ៕

Share This Post

Post Comment