លទ្ធផលនៃការស្រាវជ្រាវថ្មីៗអំពីវិស័យបុរាណវិទ្យា

25-01-17

ភ្នំពេញ៖ថ្ងៃទី២៤ មករា ឆ្នាំ២០១៧

ដោយ៖ ភិន សុភី

នៅសាលអង្គប្រជុំនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាមួយស្តីអំពីលទ្ធផលនៃការស្រាវជ្រាវថ្មីៗក្នុងវិស័យបុរាណវិទ្យារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយដៃគូរសហប្រតិបត្តិការនានា ក្រោមអធិបតីយភាព ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជំនួសមុខអោយលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ នឹងមន្ត្រីជំនាញដែលពាក់ពន្ធ័ ហើយនិសិត្សដែលចូលរួមភាគច្រើនសុទ្ធសឹងតែជានិស្សិតផ្នែកបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ឯកឧត្តម ជុច ភឿន បានមានប្រសាសន៍ថា៖ដោយសាតែការបាត់បង់ធនធានអ្នកបុរាណវិទ្យាអស់ជាច្រើននាក់ក្នុងសម័យខ្មែរក្រហមទើបធ្វើអោយវិស័យបុរាណវិទ្យារបស់ប្រទេសយើងមានការលូតលាស់យឺតជាងបណ្តាប្រទេសជិតខាង ដោយសង្កេតឃើញថាវិស័យនេះពិតជាមានប្រយោជន៍នឹងវិសាលភាពធំធេងដូច្នេះហើយទើបក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមជាមួយក្រសួងអប់រំបានរួមសហការគ្នាបង្កើតបានជាមហាវិទ្យាល័យបុរាណវិទ្យាដើម្បីបណ្តុះបណ្តាលអោយមាននិសិ្សតបានសិក្សាចំនួន២៧ជំនាន់មកហើយ សរុបមានជាង៦០០នាក់។

ក្រសួងបានបង្កើតនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យាចាប់តាំងពីឆ្នាំ២០០៧ នាយកដ្ឋានបានធ្វើកិច្ចសហប្រត្តិបត្តការដោយផ្ទាល់ជាមួយដៃគូរជាតិ និងអន្តរជាតិមួយចំនួនធំដើម្បីធ្វើការពិសោធន៍ ស្រាវជ្រាវ។

ក្នុងកម្មវិធីនេះផងដែរមានការលើកបង្ហាញអំពីទិន្នន័យក្រោយពីការធ្វើកំណាយ ទៅលើស្ថានីបុរេប្រវត្តិសាស្រ្តមួយចំនួនដូចជា៖ ស្ថានីយទួលអំបែង បុរេប្រវត្តិសាស្រ្តល្អាងស្ពាន(ខេត្តបាត់ដំបង) បន្ទាយលង្វែក(ខេត្តកំពង់ឆ្នាំង) កំណាយបង្ការផ្លូវជាតិលេខ៥ត្រង់ចំណុចទីប្រជុំជនឧត្តុង ការស្រាវជ្រាវពីតួនាទីដែកក្នុងសម័យអង្គរនិង កំណាយស្រាវជ្រាវនៅឡ ដុតកុលាលភាជន៍នៅតំបន់ជើងឯក។

ជាលទ្ធផលចេញសិក្ខាសិលានេះ ជួយពង្រីកការយល់ដឹងអំពីប្រវត្តិសាស្ត្រអោយបានស៊ីជម្រៅទៅដល់និស្សិតអំពីការស្រាវជ្រាវថ្មីៗនឹងជាទុននៃចំណេះដឹងមួយបន្ថែមទៀត ដោយឯកឧត្តមបានផ្តាំផ្ញើរទៅដល់ក្រុមនិស្សិតអោយខំថែរក្សាវប្បធម៌ អរិយធម៌អោយបានរឹងម៉ាំ និងលើកស្ទួយតម្លៃជាតិតាមរយៈការសិក្សារផ្នែកបុរាណវិទ្យា បន្ថែមទៅទៀតនោះលោកបានធ្វើការកោតសរសើរចំពោះក្រុមអ្នកស្រាវជ្រាវ សហការី ជាតិ និងអន្តរជាតិដែលខិតខំប្រឹងប្រែងអស់ទាំងកំលាំងកាយចិត្ត បង្កើតចេញជាលទ្ធផលនិងសិក្ខាសិលាដ៏ល្អនេះឡើង ៕

Share This Post

Post Comment