បំបៅដោះកូនដោយទឹកដោះម្តាយ

Breathfeeding
ទឹកដោះម្តាយ ជាអាហារដ៏ប្រសើរបំផុតសម្រាប់រាងកាយកុមារ ហើយមានអត្ថប្រយោជន៍ជាច្រើន ។ បៅទឹកដោះធម្មជាតិ កុមារទទួលអាហារូបត្ថម្ភជាមូលដ្ឋាន បានយ៉ាងល្អ ។ បន្ថែមលើសពីនេះ វីតាមីនគ្រប់ប្រភេទ និងការជួយការលូតលាស់រាងកាយរបស់កុមារ មានគ្រប់គ្រាន់ ដែលកុមារចាំបាច់ត្រូវការបំផុត ក្នុងតរយៈពេលអាយុ ៦ខែដំបូង ។ មិនតែប៉ុណ្ណោះ ការបំបៅទឹកដោះម្តាយ ជួយកុមារឲ្យអាចប្រយុទ្ធប្រឆាំងនឹងមេរោគនានា ដើម្បីការពារកុមារពីជម្ងឺផ្សេងៗ ។

ដោយមើលឃើញសារសំខាន់ខ្លាំង ទើបបានជាអ្នកជំនាញផ្នែកសុខភាពកុមារ តែងតែជម្រុញការបំបៅទឹកដោះម្តាយ យ៉ាងតិចណាស់ ឲ្យបានចាប់ពី៦ខែឡើង (ទោះយ៉ាងណា ការបៅទឹកដោះម្តាយកាន់តែច្រើន កុមារកាន់តែទទួលបានអត្ថប្រយោជន៍)។ រឺឯ ការសិក្សាផ្នែកវិទ្យាសាស្រ្តវិញ ក៏បង្ហាញផងដែរ ចំពោះម្តាយដែលបំបៅដោះកូន ទទួលបានសុខភាពល្អប្រសើរផងដែរ ។

ការបំបៅដោះកូន ក៏ជួយការពារកុមារពីការបង្ករជម្ងឺរ៉ាំរ៉ៃជាច្រើនប្រភេទ ។ ការសិក្សាជាច្រើន នៅលើពិភពលោក បានបង្ហាញថា មេរោគពោះវៀន ជម្ងឺដំណកដង្ហើមទាប ជម្ងឺដំបៅត្រចៀក និង ជម្ងឺរលាកស្រោមខួរកើតមានកាន់តែតិច ចំពោះកុមារដែលបៅដោះម្តាយ ហើយស្ថិតក្នុងកម្រិតទាប ប្រសិនបើវាកើតឡើង ។

ជាសរុបសេចក្តីមក ការបំបៅទឹកដោះម្តាយ (សុទ្ធ) តិចបំផុតរយៈពេល៦ខែ គឺផ្តល់នូវការបង្ការរោគជាច្រើនសម្រាប់កុមារ ។

មួយវិញទៀត ការបំបៅទឹកដោះម្តាយ ក៏ជួយកុមារ ឲ្យជំនះពីបញ្ហាប្រតិកម្មទាស់ (allergic)ផ្សេងៗបានយ៉ាងច្រើន ។ ប្រសិនកុមារបែរជាបៅទឹកដោះគោ ឬទឹកសណ្តែកជំនួសទឹកដោះម្តាយ កុមារទាំងនោះ គឺច្រើនតែជួបបញ្ហាជាមួយនឹងប្រតិកម្មទាស់ (allergic) ច្រើនជាក្មេងដែលបៅទឹកដោះម្តាយ ៕

Share This Post

Post Comment