ការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន

Preganent
រហូតមកទល់នឹងឆ្នាំ ២០១៤ កន្លងទៅនេះ អត្រាការឆ្លងនៃមេរោគអេដស៍ក្នុងប្រទេសកម្ពុជា បានកាត់បន្ថយមកនៅត្រឹម ០.៤% នេះជាលទ្ធផលដែលបង្ហាញនូវជោគជ័យមួយ ក្នុងកម្មវិធីបង្ការមេរោគអេដស៍ដ៏កាចសាហាវ ។ ទោះជាយ៉ាងណា នាឆ្នាំ ២០១៥ មានការចម្លងនៃមេរោគអេដស៍មួយដ៏ធំ បានកើតឡើង នៅក្នុងភូមិ “រកា” ក្នុងខេត្តបាត់ដំបង ។ ចំពោះបុព្វហេតុនៃការចម្លងនោះ គឺដោយសារតែគ្រូពេទ្យគ្មានសញ្ញាបត្រម្នាក់ បានប្រើប្រាស់ស៊ីរ៉ាំងរួមគ្នាពីអ្នកជម្ងឺម្នាក់ទៅម្នាក់ទៀត ដែលធ្វើឲ្យការឆ្លង រាលដាលដល់មនុស្សច្រើននាក់ ល្បីនៅទូទាំងប្រទេស ។ ក្រោយមក គ្រូពេទ្យគ្មានជំនាញរូបនោះ បានត្រូវចាប់បញ្ជូនទៅមន្ទីរឃុំឃាំង ។
យោងទៅតាម មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងមេរោគអេដស៍/ជម្ងឺអេដស៍ រោគសើរស្បែក និង កាមរោគ ហៅកាត់ថា NCHADS បានចេញនូវរបាយការណ៍ “ការប៉ាន់ប្រមាណ និងគម្រោងស្តីពីមេរោគហ៊ីវ/អេដស៍នៅក្នុងប្រទេសកម្ពុជា ឆ្នាំ ២០១១-២០១៥” បានឲ្យដឹងថា កាលពីឆ្នាំ ២០១៣ អត្រានៃការឆ្លងមេរោគអេដស៍ក្នុងចំណោមពលរដ្ឋដែលមានអាយុ ចាប់ពី ១៥-៤៩ឆ្នាំ ស្ថិតក្នុងកម្រិតប្រហាក់ប្រហែល ០.៧% ។ តាមការគូសបញ្ជាក់ តួលេខនេះ នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងកម្រិតមិនប្រែប្រួលអំឡុង១ទស្សវត្សមកនេះ នោះក៏ដោយសារតែសកម្មភាពបង្ការទប់ស្កាត់ការចម្លងហ៊ីវ រួមទាំងថ្នាំប្រឆាំងមេរោគអេដស៍ (ART) មានការចែកចាយបានយ៉ាងទូលំទូលាយ ជាបុព្វហេតុមិនធ្វើឲ្យមេរោគនៃជម្ងឺនេះ ងាយចម្លងទៅអ្នកដទៃទៀត ។
របាយការណ៍ក៏បានបង្ហាញផងដែរ ពីការកាត់បន្ថយនៃការឆ្លងដោយចៃដន ក្នុងចំណោមមនុស្សធំនិងកុមារ ។ កាលពីឆ្នាំ ២០១៣ ពលរដ្ឋស្ថិតក្នុងអាយុចាប់ពី១៥ឆ្នាំឡើង ចំនួន ១,០៩៣ នាក់ និងកុមារដែលមានអាយុ ចាប់ពី ០-១៤ឆ្នាំ ចំនួន ៤៦ នាក់ បានឆ្លងមេរោគអេដស៍ថ្មី ។ គម្រោងក្នុងការកាត់បន្ថយ ការឆ្លងដោយចៃដននៃមេរោគហ៊ីវចំពោះមនុស្សធំនិងកុមារ ក៏ត្រូវធ្វើក្នុងឆ្នាំខាងមុខជាបន្តបន្ទាប់ដែរ ។
ទោះជាយ៉ាងណា និនាការដែលឆ្ពោះទៅរកមរណភាពនៃអ្នកជម្ងឺដែលជាមនុស្សធំ ខុសពីកុមារ ។ មរណភាពក្នុងចំណោមកុមាដែលរមានអាយុពី ០-១៤ឆ្នាំ ក៏បានបន្តថយចុះរហូតមកដល់ឆ្នាំ ២០១៥ នេះ ហើយក៏ប្រហែលជាបន្តថយចុះ ទៀតដែរ ។ ក៏ប៉ុន្តែ កាលពីមុនឆ្នាំ ២០១០ ការស្លាប់ដោយសារមេរោគអេដស៍ ក្នុងចំណោមមនុស្សធំ បានកើនឡើងបន្តិចរួចស្ថិតក្នុងកម្រិតមួយថេរ ក្រោយពីមានការថយចុះខ្លាំង ។

ចំណុចសំខាន់ៗ៖
• ការចម្លងមេរោគហ៊ីវ/អេដស៍ពីម្តាយទៅកូន គឺជាការឆ្លងរាលដាលនៃមេរោគហ៊ីវ/អេដស៍ពីស្រ្តីម្នាក់ ទៅកូនរបស់នាងក្នុងអំឡុងពេលមានផ្ទៃពោះ ការប្រសូត ឬការបំបៅដោះម្តាយដល់កូន ។ នេះជារបៀបឆ្លងជាទូទៅរវាងម្តាយទៅកូន ដែលធ្វើឲ្យកុមារក្លាយជាអ្នកផ្ទុកមេរោគអេដស៍ ។
• ស្រ្តីដែលមានផ្ទុកមេរោគអេដស៍ហើយមានផ្ទៃពោះ ត្រូវទទួលថ្នាំការពារការឆ្លងទៅដល់កូន អំឡុងពេលមានផ្ទៃពោះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ទៅដល់ទារកក្នុងការចម្លងមេរោគអេដស៍ ពេលកុមារកើត ។ ក្នុងស្ថានភាពខ្លះ ស្រ្តីដែលមានផ្ទុកមេរោគអេដស៍នោះ អាកំណត់រយៈពេលមួយដើម្បីបង្កើតកូនតាមវិធីវះកាត់ ដើម្បីបង្ការនូវការចម្លងនៃមេរោគអេដស៍ទៅទារក ។
• ទារកកើតពីម្តាយដែលផ្ទុកមេរោគអេដស៍ ទទួលថ្នាំការពារមេរោគអេដស៍រយៈពេល៦សប្តាហ៍ក្រោយពីប្រសូត ។ ថ្នាំការពារមេរោគអេដស៍ ជួយកាត់បន្ថយគ្រោះថ្នាក់ពីការចម្លងនៃមេរោគអេដស៍ ដែលអាចចូលទៅរាងកាយទារក អំឡុងពេលប្រសូត ។
• ដោយសារមេរោគអេដស៍ អាចឆ្លងពីម្តាយទៅទារកតាមរយៈការបំបៅដោះ ស្រ្តីខ្មែរដែលមានផ្ទុកមេរោគអេដស៍ គួរកុំឲ្យកូនបៅដោះម្តាយ ។

Share This Post

Post Comment